កីឡាករ Vitor Roque របស់ក្រុម FC Barcelona បានធ្វើការសម្រេចចិត្តលើអនាគតរបស់គាត់ចំពេលមានពាក្យចចាមអារ៉ាមថាគាត់អាចចាកចេញពីក្លឹបក្នុងលក្ខខ័ណ្ឌខ្ចីជើង យោងតាមកាសែត SPORT ។
កីឡាករវ័យជំទង់សញ្ជាតិប្រេស៊ីលរូបនេះបានមកដល់ Catalonia មានអ្នកគាំទ្រសាទរយ៉ាងខ្លាំងកាលពីដើមឆ្នាំ ២០២៤ ដោយ Barca បានយល់ព្រមលើការផ្ទេរជាមួយ Athletico Paranaense មានតម្លៃរហូតដល់ទៅ ៦០លានដុល្លារ។
ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងរដូវកាលបច្ចុប្បន្នកាន់តែខិតជិតពេលវេលាដែលត្រូវបញ្ចប់ កីឡាករ Vitor Roque បានលេងត្រឹមតែ 310 នាទីប៉ុណ្ណោះនៅគ្រប់ការប្រកួតទាំងអស់ ខណៈដែលការខកខានមិនបានចេញពីកៅអីបម្រុងទាល់តែសោះនៅក្នុងយុទ្ធនាការ Champions League របស់ Barca ដែលនឹងត្រូវបញ្ចប់យ៉ាងគួរអោយសោកស្ដាយដោយ PSG ក្នុងវគ្គ៨ក្រុមចុងក្រោយកាលពីសប្តាហ៍មុន។
ភ្នាក់ងាររបស់ Vitor Roque គឺលោក Andre Cury ដែលជាមូលដ្ឋានគ្រឹះក្នុងការនាំយក Neymar ទៅកាន់ Camp Nou និងធ្លាប់ជាអ្នកសង្កេតកីឡាកររបស់ Barca ក្នុងប្រទេសប្រេស៊ីល ពីមុនបានបញ្ជាក់ថា អតិថិជនរបស់គាត់មិនមានការផ្តល់សំណើរណាមួយចុងក្រោយក្នុងការចាកចេញរបស់កីឡាករម្នាក់នេះនៅឡើយទេ។