ជាមួយនឹងការចាកចេញរបស់ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe ពីក្លិប PSG ដែលរំពឹងកើតឡើង ហាក់កំពុងបង្ខំឲ្យក្រុមរបស់លោក Luis Enrique ត្រូវស្វែងជម្រើសថ្មីមកជំនួសតំណែងនេះវិញ សម្រាប់រដូវកាលក្រោយ។
ហើយឥឡូវនេះ បើតាមការចុះផ្សាយពី ‘Le Parisien’ បានបង្ហាញឲ្យដឹងថាក្លិបយក្សបារាំង កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើតារាឆ្នើមវ័យក្មេងរបស់ក្លិប Barcelona កីឡាករ Lamine Yamal ។
ជាការពិតណាស់ Yamal បានក្លាយជាក្លាយជាកីឡាករដ៏សំខាន់បំផុតមួយ សម្រាប់ក្រុមរបស់លោក Xavi Hernandez នៅរដូវកាលនេះ ដោយគេបានចូលលេង ៤៤ ប្រកួត ដែលក្នុងនោះរួមចំណែករកបាន ៦គ្រាប់ និង assists បាន ៥ លើក ។
ទន្ទឹមនឹងនេះ បើតាមការចុះផ្សាយពីកាសែត Marca កាលពីពេលកន្លងទៅ បានបង្ហាញថាក្លិប PSG កំពុងពិចារណាផ្តល់ជូនសំណើប្រមាណ ២០០លានអឺរ៉ូ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្លិប Barca ទំនងជាអាចបដិសេធចំពោះសំណើនេះ ដោយអះអាងថា តម្លៃផ្តាច់កុងត្រារបស់ Yamal មានតម្លៃយ៉ាងហោចណាស់ ១ពាន់លានឯណោះ ៕