Arsenal កំណត់តម្លៃខ្លួនប្រមាណ ៦០លានផោន សម្រាប់ Ramsdale នៅទីផ្សារខាងមុខ

wolf246 News Post 140

ក្លិបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍មកថា បានកំណត់តម្លៃខ្លួនប្រមាណ ៦០លានផោន សម្រាប់អ្នកចាំទី Aaron Ramsdale មុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅបើកឡើងវិញ នាពេលខាងមុខ។

ជាក់ស្តែង Ramsdale បានចំណាយពេលពីរឆ្នាំចុងក្រោយ ជាអ្នកចាំទីជម្រើសដំបូងរបស់ Arsenal បន្ទាប់ពីការមកដល់របស់គេពីក្លិប Sheffield United នៅរដូវក្តៅឆ្នាំ២០២១ ប៉ុន្តែឥឡូវនេះ នាទីលេងរបស់គេហាក់ធ្លាក់ចុះខ្លាំង ក្រោយអ្នកចាត់ការក្រុមលោក Arteta ហាក់ផ្តល់ទំនុកចិត្តលើកីឡាករ David Raya ច្រើនជាង។

ជុំវិញស្ថានភាពនេះ Ramsdale ហាក់ដូចជាត្រៀមខ្លួនរួចជាស្រេចក្នុងការចាកចេញពី Arsenal ខណៈដែលគេចង់ទទួលបានពេលវេលាលេងទៀងទាត់បន្ថែមទៀត និងជំរុញក្តីសង្ឃឹមរបស់ខ្លួន ក្នុងការបន្តជាប់ក្នុងបញ្ជីក្រុមជម្រើសជាតិអង់គ្លេស ផងដែរ។

ហើយមិនតែប៉ុណ្ណោះ យោងតាម TEAMtalk បានរាយការណ៍មកថា នឹងទាមទារតម្លៃខ្លួនប្រមាណ ៦០លានផោន ដើម្បីចែកផ្លូវជាមួយ Ramsdale ដែលមានកិច្ចសន្យាជាមួយក្លិបរហូតដល់ខែមិថុនា ឆ្នាំ ២០២៦ ស្របពេលទាំង Chelsea និង Newcastle United សុទ្ធសឹងតែកំពុងបង្ហាញចំណាប់អារម្មណ៍៕

Similar Posts