Bayern Munich មានក្ដីបារម្ភចំពោះបញ្ហារបួសកីឡាករ មុនការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League នាចុងខែមេសាខាងមុខនេះ។
បន្ទាប់ពីបាត់បង់ការប្រកួតប្រជែងជើងឯក Bundesliga ជាមួយ Bayer Leverkusen, Bayern មានការផ្តោតទាំងស្រុងទៅលើ Champions League ជាពានតែមួយគត់ជាឱកាសសម្រាប់ពួកគេប្រកួតប្រជែង។
ទោះបីជាបានធានាឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយ ប៉ុន្ដែលោក Thomas Tuchel បានសម្រេចចិត្តរួចទៅហើយថា នឹងចាកចេញពីទឹកដី Allianz Arena នាខែមិថុនាខាងមុខ។
អ្នកចាត់ការជនជាតិអាល្លឺម៉ង់ នឹងផ្តោតទាំងស្រុងទៅលើ UCL ប៉ុន្ដែ Bayern ប្រឈមនឹងបញ្ហារបួសកីឡាករមុនជួបតតាំងជាមួយក្រុមជើងឯក១៤សម័យ Real Madrid។
លោក Tuchel បាននិយាយថា៖ “សម្រាប់ Serge Gnabry យើងនឹងរំពឹងថា គេអាចប្រសើរឡើងមុនពេលប្រកួតទល់ Real Madrid។ សម្រាប់ Leroy Sane គេត្រូវព្យាបាលរបួសមុនការប្រកួតទល់ Frankfurt និង Madrid ឈានចូលមកដល់”៕