Real Madrid មិនអាចដាក់សម្ពាធទៅលើ Man City និងបញ្ចប់ត្រឹមលទ្ធផលស្មើគ្នាប៉ុណ្ណោះ

wolf246 News Post 96

ក្នុងជំនួបការប្រកួតនៅក្របខណ្ឌ UEFA Champion League ជើងទី១ វគ្គ ១/៤ ផ្តាច់ព្រ័ត្រ កាលពីរាត្រីយប់រំលងអាធ្រាត ក្លឹបអធិរាជស Real Madrid មិនអាចសងសឹងគូសត្រូវចាស់ គឺក្លឹបមេឃខៀវ Manchester City បានឡើយ ដោយបញ្ចប់ក្នុងលទ្ធផលត្រឹមស្មើគ្នា ៣ទល់នឹង៣ ប៉ុណ្ណោះ ខណៈការស្មើគ្នានៅកីឡដ្ឋាន Santiago Bernabeu ធ្វើឲ្យ Real Madrid មានការព្រួយបារម្ភ នៅជើងទី២ ដោយពួកគេនឹងត្រូវហោះទៅកាន់ទឹកដីរបស់ក្រុម Man City វិញម្តង។

ក្រុមរបស់លោក Pep Guardiola បាននាំមុខមុននៅនាទីទី២ នៅពេលដែល Bernardo Silva ស៊ុតបាល់ហ្វ្រីឃីកចម្ងាយ ២៥ម៉ែត្រ យ៉ាងប៉ិនប្រសប់ទៅលើអ្នកចាំទី Andriy Lunin ។ បើមើលទៅលើការគ្រប់គ្រងបាល់គឺថា Man City មាន​ភាព​លេចធ្លោ​ជាង Real Madrid ។ គួរកត់សម្គាល់ថា មនុស្សយន្ត Haaland ទទួលបានពាក្យឌឺដងផ្លែផ្កា នៅក្នុងការប្រកួត១នេះ ដោយរូបគេមិនអាចរកគ្រាប់បាល់ និងមិនសូវជាមានបាល់លេងនោះទេ។ សរុបមកវិញ យើងមានតែរង់ចាំមើលនៅជើងទី២ ដែលជាការប្រកួតកាត់សេចក្តីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL ឆ្នាំ ២០២៣-២៤៕

Similar Posts