អ្នកចាត់ការទូទៅក្លិប Manchester United លោក Erik ten Hag បានទម្លាយឲ្យដឹងថា Chelsea មិនមានបំណងក្នុងការលក់កីឡាករ Mason Mount ឡើយ ប៉ុន្តែ ផ្ទុយទៅវិញសមីខ្លួនចង់ចាកចេញដើម្បីផ្លាស់មកកាន់កីឡដ្ឋាន Old Trafford។
ជាការពិតណាស់ Mount បានចាប់ផ្តើមធំធាត់ដឹងក្តីឡើងក្នុងនាមជាយុវជនថ្នាលរបស់ Chelsea តាំងពីឆ្នាំ ២០០៥-២០១៧ មុនតម្លើងមកក្រុមធំនៅក្នុងឆ្នាំ ២០១៧ ប៉ុន្តែ រូបគេបានសម្រេចចិត្តចាកចេញដើម្បីផ្លាស់មកកាន់ Man UTD នៅក្នុងរដូវក្តៅឆ្នាំ ២០២៣ កន្លងទៅនេះក្នុងតម្លៃខ្លួន ៥៥លានផោន (ឬប្រមាណជា ៦៩លានដុល្លារអាមេរិក)។
ទាក់ទងនឹងរឿងខាងលើ លោក Ten Hag បាននិយាយថា៖
Chelsea ព្យាយាមចង់រក្សា Mount ណាស់ ជាមួយនឹងការចចារនៅលើតុជាច្រើនដង ប៉ុន្តែ គាត់ចង់ផ្លាស់មកកាន់ Man UTD។ Mount ចង់បោះជំហានបន្តរបស់គាត់ដោយចូលរួមជាមួយ Man UTD ហើយ ពួកយើងពិតជារីករាយណាស់៕