ជំនួបស្មើគ្មា ២:២ រវាងក្រុម Manchester United ទល់នឹងក្រុម Liverpool ខ្សែបម្រើឆ្នើម Bruno Fernandes បានទទួលការចាប់អារម្មណ៍ និងធ្វើឲ្យអ្នកគាំទ្របិសាចក្រហមពេញចិត្តនូវគ្រាប់បាល់ដែលរូបគេ បានឆ្មក់ និងស៊ុតចូលទីពីចម្ងាយ តាមស្មើ Liverpool ១:១ នៅដើមតង់ទី២ នោះ៕
Similar Posts
ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី បង្ហាញឈុតឯកសណ្ឋានថ្មី ទោះត្រូវបានហាមឃាត់ពីការប្រកួតអន្តរជាតិផ្លូវការ
សហព័ន្ធកីឡាបាល់ទាត់រុស្ស៊ីបានបង្ហាញឈុតឯកសណ្ឋានថ្មីសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួន មុនការប្រកួតមិត្តភាព ជាមួយស៊ែប និងប៉ារ៉ាហ្គាយ ចូលមកដល់។ ជាការពិត កន្លងមក ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ីបានទទួលការផលិតឈុតឯកសណ្ឋាន របស់កីឡាករ ចេញពីក្រុមហ៊ុនផលិតសម្ភារកីឡាដ៏ល្បីរបស់អាល្លឺម៉ង់ Adidas ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតសម្ភារកីឡាដ៏ល្បីលើពិភពលោកមួយនេះ បានផ្អាកកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី ដែលជាការឆ្លើយតបដោយផ្ទាល់ចំពោះប្រទេសរុស្ស៊ី ក្នុងការធ្វើប្រតិបត្តិការយោធា លុកលុយឈ្លានពានទៅលើប្រទេសអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក។ ក្រុមហ៊ុន Adidas បានកាត់ផ្តាច់ទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធរបស់រុស្ស៊ី និងបិទហាងដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ីផងដែរ។ ដូច្នេះហើយក្រោយការផ្តាច់ទំនាក់ទំនងនេះ សហព័ន្ធបាល់ទាត់រុស្ស៊ី បានសម្រេចចិត្ត ស្វែងរកអ្នកផលិតឈុតឯកសណ្ឋានថ្មីសម្រាប់កីឡាករ កីឡាការិនី របស់ខ្លួន និងបានជ្រើសរើសយកក្រុមហ៊ុនផលិតសម្ភារកីឡាករក្នុងស្រុកមួយមានឈ្មោះថា Jogel ដោយក្រុមហ៊ុននេះ នឹងធ្វើការផ្គត់ផ្គង់ឈុតឯកសណ្ឋាន ក៏ដូចជាសម្ភារកីឡាដទៃទៀតសម្រាប់ក្រុមកីឡាករ កីឡាការិនី បាល់ទាត់ជម្រើសជាតិរុស្ស៊ី។ សូមបញ្ជាក់ថា ចាប់តាំងពីការលុកលុយឈ្លានពានរបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនមក ស្ថាប័នកីឡាធំៗជាច្រើន ដែលរួមមានស្ថាប័នបាល់ទាត់អឺរ៉ុប UEFA និង ស្ថាប័នបាល់ទាត់ពិភពលោក FIFA បានដាក់បម្រាម ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ីពីការប្រកួតផ្លូវការរបស់ខ្លួន។ ជាក់ស្តែង រុស្ស៊ី ត្រូវបានហាមឃាត់ពីការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២២ នាប្រទេសកាតា…
គ្រូតា Sir Alex បានបង្ហើបថារូបគាត់មិនចង់ឲ្យក្លឹបយក្សមួយនេះ ឈ្នះពានលីគក្នុងស្រុកនោះទេ
អតីតគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Sir Alex Ferguson បាននិយាយប្រាប់គេហទំព័រ Eintracht Frankfurt យ៉ាងដូច្នេះថា គាត់តែងតែសង្ឃឹមថា ក្រុមរបស់លោក Xabi Alonso គឺ Bayer Leverkusen នឹងឈ្នះពានលីគ Bundesliga ក្នុងរដូវកាលនេះ។ ដោយលោក Sir Alex បាននិយាយបន្ថែមថា អ្នកគាំទ្រក្លឹបយក្ស Bayern Munich ប្រហែលជាមិនយល់ស្របនឹងរឿងនេះនោះទេ ប៉ុន្តែនេះជាអ្វីដែលខ្ញុំចង់ឃើញពីការលើកពានលីគរបស់ក្លឹបផ្សេង។ គួរកត់សម្គាល់ថា បច្ចុប្បន្នក្រុម Bayer Leverkusen មាន ១០ពិន្ទុ វ៉ាដាច់ក្រុមលេខ២ Bayern Munich ខណៈក្រុមរបស់លោក Alonso មិនទាន់ស្គាល់ពាក្យថាបរាជ័យនៅឡើយនោះទេ ហើយជាការរំពឹងទុកពីការលើកពានផងដែរ ប្រសិនប៉ុន្មានចុងក្រោយ Bayer Leverkusen នៅតែបន្តកំណត់ត្រាបែបនេះ៕
PSG សម្លឹងចង់ផ្តួលភ្ញៀវ Barcelona ជើងទី១ វគ្គ ១/៤ ផ្តាច់ព្រ័ត្រ UCL
ក្រុមម្ចាស់ជើងឯកបារាំងLigue-១ និង ត្រូវជួបជាមួយក្រុមភ្ញៀវគឺជើងឯកអេស្បាញ La Liga ដើម្បីទួលបានអត្ថប្រយោជន៍ក្នុងការប្រកួតជើងទី 1 ក្នុងក្របខ័ណ្ឌ Champions League វគ្គ 1/4 ផ្តាច់ព្រ័ត្ររបស់ពួកគេ ខណៈដែល Paris Saint-Germain ស្វាគមន៍ក្រុម Barcelona ទៅកាន់កីឡដ្ឋាន Parc des Princes នៅវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃព្រហស្បត្ត៏ទី១១ស្អែកនេះ។សម្រាប់ក្រុមPSG ដឹកនាំដោយលោក Luis Enrique និងត្រូវដឹកនាំក្លឹបថ្មីជួបជាមួយអតីតក្លឹបរបស់លោកឡើងវិញបន្ទាប់ពីបានទម្លាក់ Real Sociedad ដោយលទ្ធផល ៤ទល់និង១ ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ខណៈ Barcelona បានយកឈ្នះNapoli ដោយលទ្ធផល ៤ទល់និង២។ ១.ប្រវត្តិជួបគ្នាBarcelona បានចាញ់បីប្រកួតក្រៅផ្ទះខណៈការបរាជ័យមួយក្នុងចំណោមការបរាជ័យទាំងនោះចុងក្រោយបានកើតមានឡើង ក្នុងឆ្នាំ ២០១៧ ។ទោះយ៉ាងណា PSG បានរងបរាជ័យយ៉ាងធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រអឺរ៉ុបរបស់ពួកគេដោយលទ្ធផល ៦-១ ទល់នឹង Barcelona ក្នុងឆ្នាំ ២០១៧ កំលុងពេលលោក Luis Enrique បានដឹកនំា…
Enzo Fernandez បង្ហាញសញ្ញាចង់ចាកចេញពី Chelsea បន្ទាប់ពីបរាជ័យធ្ងន់ក្រោមដៃ PSG នៅ Champions League
Chelsea បានរងការបរាជ័យយ៉ាងអាម៉ាស់ក្នុងការប្រកួត UEFA Champions League បន្ទាប់ពីចាញ់យ៉ាងធ្ងន់ធ្ងរ 3-0 នៅលើទឹកដីខ្លួនឯងជាមួយ Paris Saint-Germain ក្នុងជើងទី២ វគ្គ ១៦ ក្រុមចុងក្រោយ នៅថ្ងៃទី 17 ខែមីនា ឆ្នាំ 2026 ដែលបណ្តាលឲ្យពួកគេចាញ់សរុប 8-2។ ជើងឯកអឺរ៉ុបបច្ចុប្បន្ន PSG បានគ្រប់គ្រងការប្រកួតទាំងស្រុង ដោយឈ្នះជើងទី១ 5-2 នៅទីក្រុងប៉ារីស ហើយមានគ្រាប់បាល់សំខាន់ៗពីកីឡាករ ដូចជា Khvicha Kvaratskhelia ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្នុងទាំងពីរប្រកួត។ ការធ្លាក់ចេញនេះក្លាយជាមួយក្នុងចំណោមការបរាជ័យពីរជើងធ្ងន់ធ្ងរបំផុតរបស់ Chelsea នៅលើឆាកអឺរ៉ុប និងបញ្ចប់យុទ្ធនាការនៅទ្វីបរបស់ពួកគេមុនពេលគ្រោងទុក បង្កើនសម្ពាធលើក្លឹបក្នុងរដូវកាលដ៏លំបាកនេះ។ បន្ទាប់ពីការបរាជ័យនៅ Stamford Bridge ខ្សែបម្រើអាហ្សង់ទីន Enzo Fernandez ដែលបានពាក់ខ្សែអក្សរអ្នកដឹកនាំក្រុមជំនួស Reece James និងត្រូវបានប្តូរចេញប្រហែលមួយម៉ោងក្រោយពីបង្ហាញសមត្ថភាពមធ្យម បានបង្កើតការសង្ស័យយ៉ាងខ្លាំងលើអនាគតរយៈពេលវែងរបស់គាត់នៅ Chelsea។ នៅពេលនិយាយជាមួយ ESPN Argentina បន្ទាប់ពីការប្រកួត Fernandez បានឆ្លើយយ៉ាងមិនច្បាស់លាស់…
Newcastle បានប្រកាសដាក់លក់កីឡាករ ដែលជាគោលដៅធំរបស់ Man Utd និង Man City ហើយ
ក្លិប Newcastle United ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតនៅក្នុងការពិចារណាក្នុងការដាក់លក់ខ្សែបម្រើ Bruno Guimaraes ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្លិបធំៗជាច្រើន នៅទីផ្សារដោះដូរខាងមុខ។ ជាក់ស្តែងកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ហាក់បានបង្ហាញពីភាពលេចធ្លោយ៉ាងខ្លាំង នៅក្នុងក្រុមរបស់លោក Eddie Howe ចាប់តាំងពីគេបានសម្រេចចិត្តផ្ទេរមកពីក្រុម Lyon ក្នុងខែមករា ឆ្នាំ ២០២២ មក ដោយគិតមកទល់ពេលនេះ គេបានបង្ហាញខ្លួនសរុបាន ៩៧ ប្រកួតរួចមកហើយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោងតាមការចុះផ្សាយពីសារព័ត៌មាន Football Insider បានរាយការណ៍មកថា ដោយសារតែបញ្ហាហិរញ្ញវត្ថុ នៅក្នុងក្រុម Newcastle បច្ចុប្បន្ន ដូច្នេះហើយក្លិបនៅ PL មួយនេះ ទំនងជាអាចនឹងពិចារណាក្នុងការរុះរើកីឡាករក្នុងក្រុមរបស់ខ្លួនមួយចំនួនចេញ ដោយក្នុងនោះរួមជាមួយ Guimaraes ផងដែរ។ ជម្រាបជូនផងដែរ Guimaraes ទើបតែបានចុះហត្ថខាលើកុងត្រាថ្មីប៉ុណ្ណោះ ដែលនឹងត្រូវដំណើរការដល់ឆ្នាំ២០២៨ ឯណោះ ក្នុងនោះត្រូវបានរួមបញ្ចូលជាមួយនឹងលក្ខខណ្ឌផ្តាច់កុងត្រាដែលមានតម្លៃប្រមាណ ១០០លានផោន ជាពិសេសនៅចំពេលដែលទាំងក្រុម Man Utd និង Man City សុទ្ធសឹងតែបានបង្ហាញចំណាប់អារម្មណ៍លើគេខ្លាំង៕
Mikel Arteta បញ្ជាក់ថា Arsenal កំពុងស្វែងរកការផ្ទេរកីឡាករនៅចុងខែមករា បន្ទាប់ពីបាត់បង់ Mikel Merino ដោយសាររបួស
អ្នកចាត់ការរបស់ Arsenal គឺ Mikel Arteta បានបញ្ជាក់ថា ក្លឹបកំពុងស្វែងរកជម្រើសយ៉ាងសកម្មសម្រាប់ការចុះហត្ថលេខាផ្ទេរកីឡាករនៅចុងខែមករា មុនពេលទីផ្សារផ្ទេរកីឡាករបិទនៅល្ងាចថ្ងៃចន្ទ (ថ្ងៃទី 2 ខែកុម្ភៈ ឆ្នាំ 2026) ដែលជាផលវិបាកមកពីរបួសធ្ងន់ធ្ងររបស់ខ្សែបម្រើ Mikel Merino។ Merino ដែលជាកីឡាករជម្រើសជាតិអេស្ប៉ាញ និងបានចូលរួមជាមួយ Arsenal នៅរដូវក្តៅកន្លងមក ត្រូវបានបញ្ជាក់ថានឹងអវត្តមានរយៈពេលយូរ បន្ទាប់ពីរងរបួសបាក់ឆ្អឹងជើង—ដែល Arteta ពិពណ៌នាថាជា “របួសកម្រណាស់”—អំឡុងការប្រកួតថ្មីៗប្រឆាំង Manchester United។ គាត់នឹងត្រូវធ្វើវះកាត់នៅពេលឆាប់ៗនេះ ហើយការស្តារឡើងវិញនឹងត្រូវតាមដានយ៉ាងជិតស្និទ្ធបន្ទាប់ពីវះកាត់។ Arteta បានលើកឡើងថា Merino នឹងព្យាយាមអស់ពីសមត្ថភាពដើម្បីត្រឡប់មកឆាប់ៗ ប៉ុន្តែបានប 강조ថា ត្រូវគោរពដំណើរការជាសះស្បើយ។ របួសនេះអាចធ្វើឱ្យគាត់អវត្តមានរហូតដល់ខែឧសភា ដែលអាចបញ្ឈប់រដូវកាល 2025-26 របស់គាត់ទាំងស្រុង។ Merino បានចូលរួមចំណែកយ៉ាងសំខាន់ ដោយស៊ុតបញ្ចូលទីបាន 6 គ្រាប់ និងមានភាពបត់បែនក្នុងតួនាទីខ្សែបម្រើ។ ការបាត់បង់នេះកើតឡើងនៅពេលដ៏សំខាន់ ខណៈនៅសល់ 4 ខែទៀតនៃយុទ្ធនាការដ៏តឹងតែង។ បច្ចុប្បន្ន Arsenal កំពុងនាំមុខតារាង Premier…