ក្នុងជំនួបយប់មិញនេះ ខ្សែបម្រើសញ្ជាតិអង់គ្លេស Phil Foden បានស៊ុតបញ្ចូលទីបានបីគ្រាប់យ៉ាងអស្ចារ្យ ជួយឲ្យក្លឹបមេឃខៀវ Manchester City ផ្តួលបំបាក់ក្រុមភ្ញៀវ Aston Villa នៅកីឡដ្ឋាន Etihad ក្នុងលទ្ធផល ៤ទល់នឹង១ ដណ្តើមបាន ៣ពិន្ទុ បន្ថែមនៅ Premier League។
ស្របពេលជាមួយគ្នានេះ Man City កំពុងបន្តដាក់សម្ពាធទៅក្រុមកាំភ្លើងធំ Arsenal និង ក្រុមហង្សក្រហម Liverpool ដោយ Man City មាន ៦ពិន្ទុ ស្មើគ្នាជាមួយ Liverpool និងតាមពីក្រោយ Arsenal តែ ១ពិន្ទុ ប៉ុណ្ណោះ៕
សូមទស្សនាវីដេអូខាងក្រោម៖