កីឡាករ Barcelona ម្នាក់នេះ បដិសេធការចាកចេញ បើទោះជាក្លឹបផ្តល់ភ្លើងខៀវក៏ដោយ

wolf246 News Post 14

ខ្សែបម្រើប្រយុទ្ធស្លាប Raphinha បង្ហាញអារម្មណ៍មិនសប្បាយចិត្តចំពោះការមិនសូវបានចូលលេង បន្ទាប់ពីកីឡាករវ័យ ១៦ឆ្នាំ Lamine Yamal បង្ហាញនូវទេពកោសល្យដ៏លេចធ្លោរបស់គេ នាប៉ុន្មានប្រកួតចុងក្រោយនេះសម្រាប់ក្រុមរបស់លោក Xavi។

ស្របពេលជាមួយគ្នានេះ ក្លឹបកាតាឡាន់កំពុង​ខិត​ខំ​ក្នុងការដាក់លក់កីឡាករសញ្ជាតិប្រេស៊ីល Raphinha ប៉ុន្តែត្រូវបានសាមីខ្លួនច្រានចោល និងចង់បន្តស្នាក់នៅទឹកដី Camp Nou បើទោះជាជួបការលំបាកក្នុងការទទួលបានកៅអីនៅក្នុងផែនការរបស់លោក Xavi ក៏ដោយ។ រំលឹកដែរថាកីឡាករវ័យ ២៧ឆ្នាំ រូបនេះក៏កំពុងត្រូវបានក្លឹបនៅអារ៉ាប៊ីសាអូឌីតតាមប្រមាញ់ផងដែរ។

គួរបញ្ជាក់ថា Raphinha មានកិច្ចសន្យាកុងត្រាព្រមព្រៀងជាមួយ Barcelona រហូតដល់ឆ្នាំ ២០២៧៕

Similar Posts