Tuchel និយាយពាក្យសាទរទៅកាន់ក្លិប Leverkusen ក្រោយក្រុមខ្លួនចាញ់ Dortmund

wolf246 News Post 5

គ្រូបង្វឹកលោក Thomas Tuchel ហាក់បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនមានការភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីបាននិយាយពាក្យអបអរសាទរទៅកាន់ក្លិប Bayer Leverkusen បន្ទាប់ពីក្រុមរបស់ខ្លួន ហាក់ដូចជាកាន់តែបាត់បង់ឱកាសប្រកួតប្រជែងពានលីគ ក្រោយចាញ់ក្រុម Dortmund ក្នុងលទ្ធផល ២–០ កាលពីយប់មិញ។

ជាក់ស្តែង ជុំវិញលទ្ធផលបែបនេះ បានធ្វើឲ្យក្រុមការពារជើងឯក Bayern ឥឡូវនេះ កំពុងមាន ១៣ពិន្ទុក តាមពីក្រោយក្រុមកំពូលតារាងលីគ Leverkusen នៅពេលដែលពួកគេបន្តរក្សាភាពខ្លាំងរបស់ខ្លួន ជាមួយនឹងការវាយបកយកជ័យជម្នះទៅលើក្រុម Hoffenheim​​ ផងដែរ។

លើសពីនេះ នៅក្រោយចប់ការប្រកួត លោក Tuchel បាននិយាយប្រាប់ទៅកាន់ Sky Germany ថា ៖ “​សរុបមក ការប្រកួតនេះ ហាក់ដូចជាយើងលេងមិនដល់កម្រិតខ្ពស់នោះឡើយ។ យើងបានគិតក្នុងរយ:ពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះថា យើងមិនបានឈានដល់កម្រិតដែលយើងចង់បាននោះឡើយ“។

មិនតែប៉ុណ្ណោះ នៅពេលត្រូវបានគេសួរថាការបរាជ័យនេះ បានធ្វើឲ្យប៉ះពាល់ដល់ការប្រកួតប្រជែងសម្រាប់ពានលីគនៅរដូវកាលនេះដែរឬទេ ខណ:លោក Tuchel បានបន្ថែមទៀតថា ៖ ” បាទ គឺពិតប្រាកដណាស់។ ហើយខ្ញុំសូមអបអរសាទរដល់ក្រុម Leverkusen “។

Similar Posts