អ្នកចាត់ការ Real Madrid លោក Carlo Ancelotti បានឆ្លើយតបនឹងចចាមអារ៉ាម ជុំវិញដំណឹងនៃការចាកចេញរបស់ខ្សែប្រយុទ្ធឆ្នើម Vinicius Jr. នារដូវក្ដៅខាងមុខ។
កីឡាករប្រេស៊ីលរូបនេះ ទទួលរងនូវការរើសអើ.ងជាច្រើនលើកច្រើនសារ ក្នុងរយៈពេល២រដូវកាលចុងក្រោយ ពីការស្រែកពីអ្នកគាំទ្រនៅកីឡដ្ឋាន និងនៅលើបណ្ដាញសង្គម។
អ្នកចាត់ការ Ancelotti ត្រូវបានអ្នកសារព័ត៌មានសួរអំពីស្ថានភាពរបស់ Vinicius ដែលបានសម្រក់ទឹកភ្នែកក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតចាប់ផ្តើមរវាងប្រេស៊ីល និងអេស្ប៉ាញ ដែលនាំឱ្យមានលេចឮនៃដំណឹងចាកចេញរបស់ កីឡាករប្រេស៊ីលរូបនេះ។
លោក Ancelotti បាននិយាយថា៖ “សម្រាប់ Vinicius វាប្រាកដណាស់ថា ការប្រឆាំងនឹងការរើសអើ.ង ជាបញ្ហាដ៏សំខាន់។ គេបានយកចិត្តទុកដាក់ខ្លាំង ហើយនោះជាអ្វីដែលយើងទាំងអស់គ្នាត្រូវតែធ្វើ យ៉ាងយកចិត្តទុកដាក់ចំពោះរឿងនេះ”។
“ខ្ញុំមិនបារម្ភអំពីដំណឹងនៃការចាកចេញរបស់ Vinicius ទេ។ រឿងដែលខ្ញុំបារម្ភនោះគឺ គេមិនអាចបានលេងនាថ្ងៃស្អែក។ នោះជារឿងដែលធ្វើឱ្យខ្ញុំបារម្ភ”។
Vinicius មិនមានឈ្មោះក្នុងបញ្ជីកីឡាករសម្រាប់ការប្រកួតទល់នឹង Athletic Bilbao នោះទេ ដោយសារគេរងពិន័យមួយប្រកួត ក្រោយទទួលបានកាតលឿងនៅ La Liga ៥ដង៕