Pulisic ប្រាប់ពីភាពខុសគ្នារវាងអាជីពរបស់ខ្លួននៅ Chelsea និង AC Milan

wolf246 News Post 179

Christian Pulisic​ បាននិយាយដោយបើកចំហរអំពីចំណុចសំខាន់ដែលខុសគ្នារវាង Chelsea និង AC Milan ហើយគេបានពន្យល់ពីមូលហេតុដែល

Pulisic រីករាយជាមួយអាជីពរបស់ខ្លួននៅអ៊ីតាលី តាំងពីចូលរួមក្លឹបមានមូលដ្ឋានក្នុងទីក្រុងមីឡាន ពី Chelsea កាលពីឆ្នាំមុន។ គេជាកីឡាករដែលរកគ្រាប់បាល់ច្រើនបំផុតទី២ ក្នុងចំណោមសមាជិក AC Milan នៅក្នុងក្របខណ្ឌ Serie A ដោយរកគ្រាប់បាល់៩គ្រាប់ និង assist ៦គ្រាប់ផ្សេងទៀត ពីការបង្ហាញខ្លួន២៧ប្រកួត។

ការលេងរបស់គេមានភាពប្រសើរឡើងច្រើននៅ Milan តាំងពីគេចាកចេញពី Chelsea ហើយការទទួលបានឱកាសលេងទៀងទាត់ ជាកត្តាសំខាន់នៃការលេងដ៏ល្អនេះ។

រវាងភាពខុសគ្នានៃក្រុមទាំងពីរ តារាឆ្នើមជម្រើសអាមេរិកបាននិយាយថា៖ “តាក់តិចគឺពិតជាសំខាន់នៅអ៊ីតាលី ដូចគ្រប់គ្នាបាននិយាយ។ យើងតែងតែហ្វឹកហាត់គ្រប់ស្ថានភាពទាំងអស់ៈ របៀបដែលយើងដាក់សម្ពាធ របៀបដែលយើងធ្វើ set piece។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំរៀនសូត្របានច្រើនណាស់”។

“របៀបរស់នៅទីនេះ គឺពិតជាខុសពីនៅទីក្រុងឡុងដ៍។ គ្រប់យ៉ាងមានអារម្មណ៍ថា មានសភាពយឺតជាង។ ជាក់ស្ដែងអាកាសធាតុនៅទីនេះល្អជាង។ វាអាចជាឱកាសដ៏ល្អសម្រាប់ខ្ញុំ។ គ្រប់យ៉ាងផ្លាស់ប្ដូរប្រហែល១០០ម៉ៃល៍ក្នុងមួយម៉ោង ពេលដែលខ្ញុំនៅទីក្រុងឡុងដ៍ ហើយវប្បធម៌បាល់ទាត់គឺពិតជាមិនគួរឱ្យជឿ។ នៅទីនេះ ខ្ញុំអាចនៅឆ្ងាយពីការប្រកួត ហើយរីករាយនឹងរបៀបរស់នៅ​ វប្បធម៌ និងអាហារហូបចុក។ ខ្ញុំចូលចិត្តនៅទីនេះណាស់”៕

Similar Posts