Ferran Torres បានសះស្បើយពេញលេញពីរបួសភ្លៅរបស់គេ ហើយត្រូវបានរំពឹងថា អាចចូលរួមការប្រកួតបន្ទាប់របស់ Barcelona ក្នុងក្របខណ្ឌ La Liga ទល់នឹង Las Palmas។
កីឡាករអេស្ប៉ាញ ដែលរងរបួសភ្លៅកាលពីចុងខែមករា បានមកចូលរួមហ្វឹកហាត់ជាធម្មតា នាពេលប៉ុន្មានថ្ងៃចុងក្រោយ ហើយរំពឹងថានឹងទទួលបានការកោះហៅចូលរួមការប្រកួតបន្ទាប់របស់ Barcelona ក្នុងជំនួបទល់ Las Palmas។
គេត្រូវបានរំពឹងថា អាចត្រលប់មកវិញ ក្នុងប្រកួតជើងទី២ UEFA Champions League ទល់ Napoli មកម្ល៉េះ តែការត្រលប់មកវិញហាក់យូរជាងការរំពឹងទុក។
ក្រៅពី Torres កីឡាករផ្សេងទៀតនៅក្នុងក្រុមធំរបស់ Barca រួមមាន Sergi Roberto, Marcos Alonso, Vitor Roque, Inigo Martinez និង Oriol Romeu ក៏ដូចជាអ្នកចាំទី Inaki Pena ក៏បានចូលហ្វឹកហាត់វិញនាថ្ងៃពុធផងដែរ៕