កីឡាករ Al Hilah ម្នាក់បាននិយាយបែបនេះ ក្រោយពេលបានអបអរស្ទាយ CR7 នៅពីមុខ Messi

wolf246 News Post 93

ក្រុម Al Hilah បានយកឈ្នះក្នុងការប្រកួតទល់ជាមួយនឹងក្រុម Inter Miami ក្នុងលទ្ធផល ៤-៣ នៃព្រឹត្តិការណ៍ Riyadh Cup។ ក្នុងការប្រកួតនោះផងដែរ កីឡាករ Michael ដែលជាខ្សែប្រយុទ្ធរបស់ក្រុម Al Hilah បានស៊ុតបញ្ចូលទីគ្រាប់ទី៣ និងបង្ហាញស្ទាយអបអរតាមកីឡាករ Cristiano Ronaldo។

ការអបអរស្ទាយរបស់កីឡាករ Cristiano Ronaldo នៅក្នុងការប្រកួតទល់នឹងក្រុម Inter Miami នោះ ក៏មានមន្ទិលជាច្រើនទៅលើកីឡាករ Lionel Messi ផងដែរ ដោយគេចង់ដឹងថាកីឡាករ Lionel Messi មានអារម្មណ៍បែបនេះ ក្រោយពីការអបអរបែបនេះ។

យ៉ាងណាមិញ ក្រោយពីការប្រកួតបានបញ្ចប់ កីឡាករ Michael បាននិយាយថា៖

ខ្ញុំគ្មានអ្វីដែលត្រូវយកទៅប្រៀបធៀបជាមួយ Messi ឡើយ។ ការប្រៀបធៀបនោះមិនមែនសម្រាប់ខ្ញុំទេ។ ខ្ញុំគឺជាអ្នកគាំទ្រ និងពេញចិត្ត Messi ជាខ្លាំង។ ខ្ញុំសូមអរគុណដល់ព្រះ ដែលផ្តល់ឱកាសឱ្យខ្ញុំរីករាយក្នុងការលេងទល់ជាមួយគាត់ក្នុងការប្រកួតនេះ។ ខ្ញុំក៏សូមអរគុណដល់ក្រុមការងារ Riyadh Season Cup ដែលរៀបចំព្រឹត្តិការណ៍នេះ ធ្វើឱ្យខ្ញុំបានលេងប៉ះគ្នាជាមួយកីឡាករល្អជាងគេក្នុងពិភពលោក Lionel Messi។ ពួកយើងរីករាយនឹងការប្រកួតនេះណាស់។

គួរបញ្ជាក់ផងដែរថា ការប្រកួតបន្ទាប់របស់ក្រុម Inter Miami និងកីឡាករ Lionel Messi គឺត្រូវប៉ះគ្នាជាមួយក្រុម Al Nassr របស់កីឡាករ Cristiano Ronaldo ដោយគេសង្ឃឹមថាកីឡាករ Cristiano Ronaldo នឹងឆាប់ជាសះស្បើយពីរបួស ដើម្បីមានវត្តមានក្នុងការប្រកួតនេះ៕

Similar Posts