Greenwood ប្រាប់ភ្នាក់ងារឲ្យបំពេញក្តីស្រមៃរបស់ខ្លួន ក្នុងការផ្ទេរទៅកាន់ក្លិប Barca

wolf246 News Post 43

ខ្សែប្រយុទ្ធ Mason Greenwood របស់ក្លិបសាចក្រហម Manchester United ថ្មីៗនេះ បានប្រាប់អ្នកតំណាងរបស់ខ្លួនឲ្យបំពេញក្តីស្រមៃរបស់គេ ក្នុងការផ្ទេរទៅកាន់ក្លិប Barcelona។

ជាក់ស្តែងកីឡាករវ័យ ២២ឆ្នាំរូបនេះ​បានចូលរួមជាមួយក្លិប Getafe របស់អេស្ប៉ាញ ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល ដោយនៅទីនោះគេអាចរួមចំណែករកបាន ៥គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុត ៤ លើក ពីការបង្ហាញខ្លួន ១៩ដង។

យ៉ាងណាក៏ដោយ Greenwood នឹងត្រូវវិលត្រលប់ទៅកាន់ក្លិប Man Utd វិញ នៅដំណាច់រដូវកាលនេះ ប៉ុន្តែវាត្រូវបានគេរាយការណ៍ថា អនាគតរបស់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ នៅទឹកដី Old Trafford មើលទៅហាក់ដូចជាបញ្ចប់ទាំងស្រុងរួចទៅហើយ។

ជុំវិញស្ថានភាពបែបនេះ យោងតាមការចុះផ្សាយពី The Sun បានរាយការណ៍គុណផលលេងរបស់ Greenwood បច្ចុប្បន្ន កំពុងទាក់ទាញចិត្តរបស់ Barca យ៉ាងខ្លាំង ដោយក្លិបកាតាឡាន់សង្ឃឹមថាអាចនឹងឈានដល់កិច្ចព្រមព្រៀងផ្ទេរមួយ សម្រាប់ខ្សែប្រយុទ្ធរូបនេះ ក្នុងពេលឆាប់ៗ។

ទ​ន្ទឹមនឹងនេះ ប្រភពដដែលនេះ ក៏បានអះអាងទៀតថា Greenwood ខ្លួនឯងផ្ទាល់ក៏បានជូនដំណឹងទោកាន់ទីភ្នាក់ងាររបស់ខ្លួនរួចរាល់ហើយផងដែរ ដើម្បីបំពេញក្តីស្រមៃរបស់ខ្លួន ក្នុងការផ្ទេរទៅចូលរួមជាមួយក្លិប Barca នាពេលខាងមុខ៕

Similar Posts