Barcelona នឹងគ្មានវត្តមានកីឡាករជម្រើសឈុតធំចំនួនប្រាំបីសម្រាប់ការប្រកួត La Liga នៅវេលាម៉ោង១រំលងអធ្រាតឈានចូលថ្ងៃព្រហស្បត្ត៏ទី ១កុម្ភៈ ២០២៤ស្អែកនេះជាមួយក្រុមភ្ញៀវ Osasuna។ ក្រុមកាតាឡានមិនចង់បរាជ័យជាលើកទីពីក្នុងផ្ទះខ្លួនឯងជាបគ្នានោះទេ ពោលគឺក្រោយពីចាញ់ Villareal ៥ទល់និង៣ កាលពីថ្ងៃសៅរ៍រួចមក ពួកគេចង់ផ្តួលក្រុម Jagoba Arrasate ដើម្បីស្តារមុខមាត់ឡើងវិញ។ទោះជាយ៉ាងណាអ្នកកចាត់ការសញ្ជាតិអេស្បញលោក Xaviក្រោយពីប្រកាសចាកចេញពីក្រុមនៅចុង បញ្ចប់នៃរដូវកាលនេះ រូបលោកបានបញ្ជាក់មុនជំនួប La Liga ថាៈ Gavi, Alejandro Balde, Marcos Alonso, Raphinha, Inigo Martinez, Joao Felix, Marc-Andre ter Stegen និង Sergi Roberto សុទ្ធតែមិនអាចរកត្រៀមដាក់អោយចូលលេងបានដោយសារបញ្ហាសុខភាព។ Xavi បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថាៈ យើងត្រូវតែតទល់ទោះបីជាមានគម្លាត១១ ពិន្ទុជាមួយ Girona ។ ប៉ុន្តែយើងមាន Champions League ។ យើងរំភើបហើយយើងត្រូវតែប្រកួតប្រជែងបន្ត ។ Barcelona បានយកឈ្នះ Osasuna ក្នុងលទ្ធផល ២-0 នៅពេលដែលពួកគេទាំងពីរបានជួបគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Spanish Super Cup កាលពីដើមខែនេះ…