Jadon Sancho និង Richarlison កំពុងត្រូវបានក្លិបអារ៉ាប៊ីសាអូឌីតកំណត់គោលដៅនៅមុនបង្អួចផ្ទេរខែមករា។ ![]()
![]()
Similar Posts
សារព័ត៌មានអេស្ប៉ាញថា Haaland មិនសប្បាយចិត្តនៅ Man City ស្រាប់តែ Guardiola តបបែបនេះថា…
អ្នកចាត់ការក្លឹប Manchester City លោក Pep Guardiola បានច្រានចោលចំពោះការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ ថាខ្សែប្រយុទ្ធ Erling Haaland មិនសប្បាយចិត្តជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន។ យោងតាមសារព័ត៌មាន El Desmarque បានឱ្យដឹងថា ខ្សែប្រយុទ្ធន័រវែស ពិបាករស់នៅ ជាមួយអាកាសធាតុក្នុងទីក្រុងមែនឆេស្ទឺរ ហើយគេមានបំណងចង់ផ្លាស់ទៅអេស្ប៉ាញ ដើម្បីចូលរួម Real Madrid។ Haaland បានចូលរួម Man City ពីក្លឹប Borussia Dortmund អំឡុងទីផ្សាររដូវក្ដៅ ឆ្នាំ២០២២ ហើយគេរកគ្រាប់បាល់៣៦គ្រាប់ ក្នុងរដូវកាលដំបូងរបស់ខ្លួន ដែលជួយពួកគេឈ្នះជើងឯក។ តបទៅនឹងចចាមអារ៉ាមរបស់សារព័ត៌មានអេស្ប៉ាញ លោក Guardiola បាននិយាយថា៖ “អ្នកត្រូវតែសួរប្រព័ន្ធផ្សព្វផ្សាយក្នុងទីក្រុងម៉ាឌ្រីដ ថាតើគេសប្បាយចិត្តឬអត់។ ប្រហែលជាពួកគេទទួលបានព័ត៌មានច្រើនជាងពួកយើង”។ “យើងមិនមានអារម្មណ៍ថា គេមិនសប្បាយចិត្តទេ។ គេមិនសប្បាយចិត្តព្រោះគេមិនបានលេង គេបានសម្រាកពីរខែដោយសាររបួស ប៉ុន្ដែប្រហែលសារព័ត៌មាននៅអេស្ប៉ាញ ជាពិសេសនៅម៉ាឌ្រីដ ទទួលបានព័ត៌មានពីយើង”។ “យើងមិនអាចគ្រប់គ្រងនូវអ្វីដែលពួកគេនិយាយនោះទេ ប៉ុន្ដែអ្វីដែលសំខាន់នោះគឺគេរីករាយនៅទីនេះ។ នៅពេលដែលគេមិនសប្បាយចិត្ត គេនឹងធ្វើការសម្រេចចិត្ត”៕
ក្លិប Real Madrid ក្លាយជាក្លិបរកបានប្រាក់ចំណូលច្រើនជាងគេលើពិភពលោក…
ក្លិប Real Madrid ក្លាយជាក្លិបរកបានប្រាក់ចំណូលច្រើនជាងគេលើពិភពលោកនៅក្នុងរដូវកាល ២០២២-២៣ ប្រជែងឈ្នះលើ Manchester City និងជាក្រុមរកបានចំណូលខ្ពស់កាលពីរដូវកាល ២០២១-២២។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយ Deloitte Football Money League ដែលជាក្រុមហ៊ុនប្រឹក្សាពន្ធ និងហិរញ្ញវត្ថុ ។ ភាគច្រើននៃប្រាក់ចំណូលរបស់ក្លិបកីឡាបាល់ទាត់នៅអឺរ៉ុប ពឹងផ្អែកទៅលើប្រាក់ចំណូលពាណិជ្ជកម្មដែលកាន់កាប់ជាលំហូរប្រាក់ចំណូលធំបំផុត។ រយៈពេល ៦ឆ្នាំហើយចាប់តាំងពីរដូវកាល ២០១៧-១៨ ដែល Real Madrid បានវិលត្រឡប់ទៅកាន់កាប់តំណែងជាក្លិបរកប្រាក់ចំណូលខ្ពស់ជាងគេបង្អស់ សរុប ៨៣១លានអឺរ៉ូនៅរដូវកាល ២០២២-២៣។ Man City ធ្លាក់ទៅឈរលេខ ២ វិញ ក្រោយរកបានចំណូល ៨២៦លានអឺរ៉ូ និង Paris Saint Germain រក្សាចំណាត់ថ្នាក់លេខ ៣ ៨០២លានអឺរ៉ូ។ Barcelona ឡើងចំណាត់ថ្នាក់ពីលេខ៧ ដល់លេខ ៤ ជាមួយចំណូល ៨០០លានអឺរ៉ូ ខណៈ Man United រក្សាចំណាត់ថ្នាក់លេខ៥ រយៈពេល…
Ten Hag សរសើរកូនក្រុមរបស់ខ្លួនរូបនេះ ទោះបីទទួលរងការរិះគន់ខ្លាំង ក្រោយបានត្រឹមស្មើជាមួយ Burnley
គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Erik ten Hag បានសម្តែងការគោរព និងពេញចិត្តចំពោះការសម្តែងបង្ហាញសមត្ថភាពរបស់ Antony ក្នុងលទ្ធផលបញ្ចប់ការប្រកួតស្មើគ្នា ១:១ កាលពីថ្ងៃសៅរ៍ ទល់នឹងក្រុម Burnley ក្រោយរូបគេទទួលរងនូវការរិះគន់ជាច្រើនពីសំណាក់អ្នកគាំទ្រកន្លងមកនៅកីឡដ្ឋាន Old Trafford នោះ។ គួរកត់សម្គាល់ថា ខ្សែប្រយុទ្ធឆឆ្នើម Marcus Rashford បានខកខានម្តងទៀត ដោយសាររបួស ដែលបានផ្តល់ឱកាសឱ្យ Antony រក្សាកន្លែងរបស់គាត់។ ទន្ទឹមនឹងនោះ នៅក្នុងការប្រកួតនាទីទី៧៩ Antony បានស៊ុតបញ្ចូលទី ១គ្រាប់ ឱ្យ Man United នាំមុខ ១ទល់នឹង០ ក្រោយពីក្រុមរបស់លោក Vincent Kompany ទាត់បាល់ប៉េណាល់ទីនៅនាទីទី៨៧ តាមស្មើដោយកីឡាករ Zeki Amdouni៕
តារាឆ្នើម Marc-Andre ter Stegen របស់ក្លឹប Barcelona ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយ
Marc-André ter Stegen អ្នកចាំទីជម្រើសទីមួយជនជាតិអាល្លឺម៉ង់ដែលបានបម្រើការយូរមកហើយរបស់ Barcelona ត្រូវបានរាយការណ៍ថា កំពុងស្ថិតនៅជិតការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយ តាមរយៈការខ្ចីជើងទៅកាន់ក្លិប La Liga ផ្សេងទៀតគឺ Girona សម្រាប់រយៈពេលនៅសល់នៃរដូវកាល 2025-26 នេះ បើយោងតាមអត្ថបទរបស់ Goal.com ដែលបានចុះផ្សាយនៅថ្ងៃទី 19 ខែមករា ឆ្នាំ 2026។ អ្នកចាំទីវ័យ 33 ឆ្នាំរូបនេះ ដែលបានក្លាយជាស្នូលសំខាន់របស់ Barcelona អស់រយៈពេលជិតមួយទសវត្សរ៍ ដោយបង្ហាញខ្លួនលើសពី 400 ប្រកួត ឈ្នះពាន La Liga 5 ដង, Copa del Rey 5 ដង និង Champions League 1 ដង បានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងលំដាប់ជម្រើសរដូវកាលនេះ។ ការរងរបួសធ្ងន់ធ្ងរនៅជង្គង់ (បាក់ខ្សែ patellar tendon) ក្នុងខែកញ្ញា ឆ្នាំ 2024 បានធ្វើឱ្យគាត់ត្រូវវះកាត់…
Yamal ត្រូវបានក្លឹប PSG ដាក់គោលដៅលើ ដើម្បីជំនួសតំណែងរបស់ Mbappe
ជាមួយនឹងការចាកចេញរបស់ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe ពីក្លិប PSG ដែលរំពឹងកើតឡើង ហាក់កំពុងបង្ខំឲ្យក្រុមរបស់លោក Luis Enrique ត្រូវស្វែងជម្រើសថ្មីមកជំនួសតំណែងនេះវិញ សម្រាប់រដូវកាលក្រោយ។ ហើយឥឡូវនេះ បើតាមការចុះផ្សាយពី ‘Le Parisien’ បានបង្ហាញឲ្យដឹងថាក្លិបយក្សបារាំង កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើតារាឆ្នើមវ័យក្មេងរបស់ក្លិប Barcelona កីឡាករ Lamine Yamal ។ ជាការពិតណាស់ Yamal បានក្លាយជាក្លាយជាកីឡាករដ៏សំខាន់បំផុតមួយ សម្រាប់ក្រុមរបស់លោក Xavi Hernandez នៅរដូវកាលនេះ ដោយគេបានចូលលេង ៤៤ ប្រកួត ដែលក្នុងនោះរួមចំណែករកបាន ៦គ្រាប់ និង assists បាន ៥ លើក ។ ទន្ទឹមនឹងនេះ បើតាមការចុះផ្សាយពីកាសែត Marca កាលពីពេលកន្លងទៅ បានបង្ហាញថាក្លិប PSG កំពុងពិចារណាផ្តល់ជូនសំណើប្រមាណ ២០០លានអឺរ៉ូ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្លិប Barca ទំនងជាអាចបដិសេធចំពោះសំណើនេះ ដោយអះអាងថា តម្លៃផ្តាច់កុងត្រារបស់ Yamal មានតម្លៃយ៉ាងហោចណាស់…
Bruno និង Rashford អាចនឹងអវត្តមានក្នុងការធ្វើដំណើរទៅកាន់ផ្ទះ Crystal Palace ដោយសាររបួស
Bruno Fernandes និង Marcus Rashford មានការសង្ស័យយ៉ាងខ្លាំងចំពោះការមិនបានធ្វើដំណើរជាមួយ Manchester United ទៅកាន់ទឹកដី Crystal Palace នៅថ្ងៃចន្ទខាងមុខនេះ។ Rashford បានរងរបួសនៅក្នុងការឈ្នះ FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ Man Utd ទៅលើក្រុម Coventry City នៅ Wembley ហើយក៏បានខកខានការប្រកួតពីរលើកចុងក្រោយជាមួយ Sheffield United និង Burnleyផងដែរ។ Fernandes ដែលមិនធ្លាប់ខកខានការប្រកួតសម្រាប់ Man United ដោយសាររបួសនោះបានរងរបួសនៅពេលហ្វឹកហាត់ នៅ Old Trafford កាលពីថ្ងៃសៅរ៍ ប៉ុន្តែ Ten Hag កំពុងតាមដានប្រធានក្រុមរបស់គាត់ដើម្បីធានាឱ្យមានភាពគ្រប់គ្រាន់សម្រាប់ការប្រកួតនៅ Selhurst Park។ នៅពេលសួរអំពី Rashford Ten Hag បាននិយាយថា៖ “ខ្ញុំមិនអាចប្រាប់បានទេ។ កាលពីសប្តាហ៍មុន បន្ទាប់ពីប្រកួតជាមួយ Coventry បញ្ហារបស់គាត់មិនទាន់បានជាសះស្បើយនៅឡើយទេរហូតមកដល់ពេលនេះ។ បន្ទាប់ពីការប្រកួត…