ក្លឹបបិសាចក្រហម Manchester United និង Liverpool បានចូលរួមប្រជែងជាមួយនឹងក្លឹប PSG ក្នុងការប្រជែងយកខ្សែប្រយុទ្ធ Napoli គឺកីឡាករ Khvicha Kvaratskhelia ។
បច្ច្បន្នក្រុម PSG បាននាំមុខគេលើកិច្ចព្រមព្រៀងមួយនេះ ហើយបានផ្តល់ប្រាក់ឈ្នួលខ្ពស់ជាងក្លឹបដទៃទៀត។ ប៉ុន្តែទោះបីជាយ៉ាងណាក្លឹប Manchester United មានផែនការចង់ធ្វើកិច្ចព្រមព្រៀងដោះដូរគ្នាជាមួយនឹង Rashford ខណៈក្លឹប liverpool ត្រៀមលក់កីឡាករមួយចំនួនដើម្បីអាចរកប្រាក់ចំណូលចំនួន ៨០លានអឺរ៉ូ ។ កុងត្រាបច្ចុប្បន្នរបស់ Khvicha នៅសល់ដល់ឆ្នាំ ២០២៧ ប៉ុន្តែការចរចារកុងត្រាថ្មីហាក់បីមានភាពជាប់គាំងទៅហើយ៕