ក្លឹបអធិរាជស Real Madrid បានយកឈ្នះលើក្រុម Mallorca ដោយលទ្ធផល ៣-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Supercopa ដើម្បីឡើងទៅប៉ះក្រុមយក្ស Barcelona នៅវគ្គផ្តាច់ព្រ័ត្រ។
Jude Bellingham អាចរកគ្រាប់បាល់នាំមុខមុន ដោយក្រោយមកកីឡាករ Martin Valjent បានភ្លាត់ទាត់បាល់ចូលទីខ្លួនឯង មុននឹងគ្រាប់ទីកើតឡើងដោយកីឡាករ Rodrygo ។ ទម្រង់លេងដ៏អស្ចារ្យរបស់ Jude Bellingham និងប្រព័ន្ធការពារដ៏រឹងមាំបានជួយឲ្យក្រុម Real Madrid យកឈ្នះការប្រកួតនេះយ៉ាងងាយស្រួល ខណៈពួកគេត្រូវប៉ះក្រុម Barcelona នៅវគ្គផ្តាច់ព្រ័ត្រ ៕