ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បាននាំមុខក្នុងការចុះកុងត្រាលើខ្សែបម្រើវ័យក្មេងរបស់ក្លឹបបិសាចក្រហម Manchester United គឺកីឡាករ Kobbie Mainoo ខណៈការចរចារកុងត្រាថ្មីរបស់គេនៅទឹកដី Old Trafford កំពុងជាប់គាំង។
ខ្សែបម្រើរូបនេះបានផ្សារភ្ជាប់ជាមួយនឹងក្លឹបធំៗ ជាច្រើន ខណៈគឺជាក្រុមដែលមានផែនការវែងឆ្ងាយក្នុងអភិវឌ្ឃន៍ក្រុមជាមួយនឹងកីឡាករដែលវ័យក្មេងៗ ។
ទោះបីជាយ៉ាងណាមិញបច្ចុប្បន្ននៅមិនទាន់ការចរចារផ្លូវការណ៍ណាមួយបានរៀបចំនៅឡើយ ខណៈរបាយការណ៍មួយចំនួនបានចុះផ្សាយថា ក្លឹប Manchester United បានដាក់តម្លៃខ្លួនកីឡាករវ័យក្មេងរូបនេះរហូលដល់ទៅ ៧០លានផោន ឯណោះ៕