រឿង Rashford មិនទាន់ដោះស្រាយចប់ផង ឥឡូវបែកធ្លាយថាតារាឆ្នើមមួយរូបនេះទៀត បានល្អក់កករជាមួយលោក Amorim

New Feature Image 5

តាំងពីរដូវកាលមុន មកដល់រដូវកាលនេះ Manchester United បានកើតឡើងនូវរឿងមិនល្អជាច្រើនជាបន្តបន្ទាប់ ទាំងលទ្ធផលក្រុម និងបញ្ហាកីឡាករ ខណៈថ្មីៗមានប្រភពពីបរទេសជាច្រើនបានចុះផ្សាយថា ទំនាក់ទំនងរវាងខ្សែប្រយុទ្ធ Alejandro Garnacho និងលោក Ruben Amorim កំពុងមានភាពល្អក់កករនឹងគ្នា។

eb9f969ae9fab01b7f43b02bedf4585690bf1a16

ជាការពិតណាស់ Garnacho និង Marcus Rashford ត្រូវបានគ្រូបង្វឹកសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៣៩ ឆ្នាំ ធ្វើការសម្រេចចិត្តដកឈ្មោះពួកគេចេញពីក្រុមយ៉ាងភ្ញាក់ផ្អើលកាលពីជំនួប derby រវាង Man UTD ទល់នឹង Manchester City កាលពីពាក់កណ្តាលខែ ធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ខណៈ ៤ ប្រកួតបន្ទាប់មកទៀត ក៏លោកមិនបានដាក់ពួកគេចូលលេងផងដែរ។

យ៉ាងណាមិញ បន្ទាប់ពីមានបញ្ហានេះកើតឡើង លោក Amorim បានធ្វើការស្រាយបំភ្លឺថា មូលហេតុដែលលោកមិនបានដាក់ពួកគេចូលលេង គឺដោយសារតែលោកសម្រេចចិត្តជ្រើសរើសកីឡាករតាមរយៈការហ្វឹកហាត់ ប៉ុន្តែផ្ទុយទៅវិញ ថ្មីៗនេះមានប្រភពដ៏គួរឱ្យទុកចិត្តមួយបានទម្លាយថា រឿងរ៉ាវនៃបញ្ហានេះ គឺមិនមែនបែបហ្នឹងនោះទេ។

ដកស្រង់ចេញពីលោក Fabrizio Romano បានឱ្យដឹងថា មូលហេតុដែលលោក Amorim សម្រេចដកឈ្មោះ Garnacho ចេញកាលពីជំនួបទល់នឹង Man City គឺដោយសារតែ ខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន មិនបានផ្តល់ការគោរពដល់រូបលោក។

bba8e96a0d1691f4ce1e50cd096641412a2d361b

ប្រភពដដែលបានបន្ថែមថា ដំណើដើមទងដែលធ្វើឱ្យរឿងនេះកើតឡើង គឺដោយសារតែកាលពីជំនួបទល់នឹងក្រុម Viktoria Plzen នៃពានរង្វាន់ Europa League គឺ Garnacho បានដើរចេញ និងមិនខ្វាយខ្វល់សោះអំពីពាក្យសម្តីណែនាំរបស់លោក Amorim នៅពេលលោកកំពុងតែផ្តល់យុទ្ធសាស្ត្រដល់កីឡាករ។

Similar Posts