ខ្សែបម្រើក្លិប Manchester City កីឡាករ Rodri បានលើកឡើងថា រូបគេមិនយល់ទាល់តែសោះ ថា ហេតុអ្វីបានជា Cristiano Ronaldo មិនពេញចិត្តចំពោះការសម្រេចចិត្តក្នុងការឲ្យរូបគេជាអ្នកឈ្នះពានរង្វាន់ Ballon d’Or។
ជាការពិតណាស់ នាពេលថ្មីៗនេះ Ronaldo បានប្រកាសនិយាយក្តែងៗនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Globe Soccer Awards ថា ពានរង្វាន់ Ballon d’Or គឺ ជាកម្មវិធីដែលមិនយុត្តិធម៌ឡើយ ពោលរូបគេគិតថា Vinicius JR សក្តិសមនឹងឈ្នះជាង Rodri ពីព្រោះតារាឆ្នើមរបស់ Real Madrid រូបនេះបានឈ្នះពានរង្វាន់ Champions League ព្រមទាំងបានស៊ុតបញ្ចូលទីនៅក្នុងវគ្គផ្តាច់ព្រ័ត្រផងដែរ។
វាពិតជាភ្ញាក់ផ្អេីលខ្លាំងណាស់ ដែលគាត់និយាយបែបនេះ ព្រោះគាត់ដឹងច្បាស់ជាងអ្នកណាទាំងអស់ ពីរបៀប និងលក្ខខណ្ឌ របស់ពានរង្វាន់នេះ សម្រាប់ការជ្រេីសរេីសអ្នកឈ្នះ។ ឆ្នាំនេះ អ្នកកាសែតដែលបោះឆ្នោតឲ្យខ្ញុំឈ្នះ ក៏ធ្លាប់បានបោះឆ្នោតឲ្យគាត់ឈ្នះដូចគ្នា ហេីយគាត់ក៏យល់ព្រមទទួលយកវា៕