យើងបានដឹងហើយថា តារាឆ្នើម Cristiano Ronaldo និង Lionel Messi គឺជាកីឡាករបាល់ទាត់ដែលទទួលបានការកោតសរសើរដ៏ធំធេងពី Alejandro Garnacho។ ទោះជាយ៉ាងណាក៏ដោយ ថ្មីៗកន្លងទៅ ខ្សែប្រយុទ្ធរបស់ក្លឹបបិសាចក្រហម Manchester United រូបនេះ បានជ្រើសយកកីឡាករឆ្នើមម្នាក់ទៀតថាជាកីឡាករល្អបំផុតក្នុងពិភពលោក។
យ៉ាងណាមិញ កីឡាករដែល Alejandro Garnacho ចាត់ទុកថា ស្ថិតក្នុងតំណែងជាកីឡាករដ៏ល្អបំផុតក្នុងពិភពបាល់ទាត់ដែរនោះគឺ Vinicius Jr។ បន្ទាប់ពីការវាយបកដ៏អស្ចារ្យរបស់ Real Madrid ទៅលើ Bayern Munich ក្នុងការប្រកួតជើងទី 2 នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League កាលពីប៉ុន្មានថ្ងៃមុន Garnacho បានចូលទៅខំមិននៅក្នុងគណនី Instagram របស់ Vinicius Jr ថា៖ “កីឡាករល្អបំផុតនៅក្នុងពិភពបាល់ទាត់”។
គួរដឹងផងដែរថា Alejandro Garnacho គឺជាអ្នកគាំទ្រដ៏ងប់ងល់ និងចាត់ទុក Cristiano Ronaldo ជានិមិត្តរូបរបស់ខ្លួន។ ទន្ទឹមនឹងនេះដែរ មិនមែនមានន័យថា គាត់មិនឲ្យតម្លៃ រឺស្អប់ចំពោះ Lionel Messi នោះឡើយ ដោយគាត់ក៏ធ្លាប់បានហៅ Messi ថាជា កីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ផងដែរ។