Man City គម្រាមចង់ផ្តួលម្ចាស់ផ្ទះ Fulham ដើម្បីបន្តក្តីសង្ឃឹមការពារតំណែងជើងឯក EPL

wolf246 News Post 73

ក្រុមមេឃខៀវ Manchester City និងបន្ត​ការប្រជែង និងការពារពានក្របខណ្ឌ Premier League ដោយសម្លឹងចង់ឈ្នះជា​លើក​ទី​បួន​ជាប់​គ្នា​នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​ទៅទឹកដី Craven Cottage ដើម្បី​ជួប​ជាមួយម្ចាស់ផ្ទះ Fulham ក្នុងការប្រកួតនៅវលេាម៉ោង៦និង៣០នាទីល្ងាចថ្ងៃ​សៅរ៍ទី១១ ឧសភា ២០២៤នេះ។

ក្រុមម្ចាស់ផ្ទះមានបំណងចង់សងសឹកក្រុមម្ចាស់ជើងឯកEPL បន្ទាប់ពីពួកគេបានរងបរាជ័យយ៉ាងធ្ងន់ធ្ងរដោយលទ្ធផល ៥-១ ក្នុងការប្រកួតនៅកីឡដ្ឋាន Etihad កាលពីខែកញ្ញាកន្លងទៅ។ សម្រាប់៦ប្រកួតចុងក្រោយរបស់Man.City ៦ប្រកួតមិនដែលចាញ់និងស្មើដោយឈរនៅលេខរៀងទី ២ និងមានគម្លាតពីក្រុមកំពូលតារាង Arsenal(៣៦ប្រកួត) ១ពិន្ទុ ប៉ុន្តែនៅសល់១ប្រកួតក្នុងដៃ ខណៈ ៦ប្រកួតចុងក្រោយរបស់ Fulham ឈរនៅលេខរៀងទី ១៣ ក្រោយស្មើ២ ឈ្នះ១ និង ចាញ់ ៣ខណៈ៣ប្រកួតចុងក្រោយមិនដែលឈ្នះទេ។

១.ប្រវត្តិជួបគ្នា
ជួបគ្នា១៥ដងចុងក្រោយនៅគ្រប់ក្របខណ្ឌប្រកួត Fulham មិនដែលឈ្នះ Man.City នោះទេ។

២.ពត៌មានក្រុមFulham(ម្ចាស់ផ្ទះ)
Harrison Reed គឺជាខ្សែបម្រើ-ការពារតែម្នាក់គត់ដែលជាក្តីកង្វល់សម្រាប់អវត្តមានបង្ហាញខ្លួនអោយក្រុមម្ចាស់ផ្ទះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងLeno; Castagne, Diop, Ream, Robinson; Palhinha, Reed; Iwobi, Pereira, Willian; Muniz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១

៣.ពត៌មានក្រុម(ភ្ញៀវ)
Man.City មានកីឡាករពេញសាច់តែម្តងសម្រាប់ការប្រកួតក្រៅទឹកដីមួយនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងEderson; Walker, Akanji, Ake, Gvardiol; Rodri, Kovacic; Bernardo, De Bruyne, Foden; Haaland
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១

៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Fulham ១:៣ Man City

Similar Posts