អតីតកីឡាករបាល់ទាត់ឆ្នើម Thierry Henry បាននិយាយថា មិត្តរួមសញ្ជាតិរបស់គាត់ Kylian Mbappe គឺជាកីឡាករដ៏អស្ចារ្យបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប PSG។ យ៉ាងណាមិញ Thierry Henry ប្រហែលជាចង់បញ្ជាក់ថា តាំងពីដើមរៀងមក PSG មិនដែលមានកីឡាករណាម្នាក់អស្ចារ្យដូច Mbappe ឡើយ។
យោងតាមសម្ដីរបស់ Thierry Henry ដែលត្រូវបានដកស្រង់ដោយ CBS Sports បានឲ្យដឹងថា៖ “វាមិនមែនជាអ្វីដែលត្រូវជជែកវែកញែកនោះទេ សម្រាប់ខ្ញុំ Kylian Mbappe គឺជាកីឡាករលេខ 1 ដែលជាខ្សែប្រយុទ្ធដ៏អស្ចារ្យបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប PSG”។
គួរដឹងផងដែរថា Kylian Mbappe បានលេងឲ្យក្លឹបយក្សបារាំង PSG ចាប់តាំងពីរដូវក្តៅឆ្នាំ 2017 រហូតដល់បច្ចុប្បន្ន។ គាត់បានឈ្នះពានចំនួន 15 ដង ជាមួយ PSG ក្នុងរយៈពេល 7 ឆ្នាំ កន្លងមកនេះ និងបានស៊ុតបញ្ចូលទី 255 គ្រាប់ ក៏ដូចជាការបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 108 ដង។ យ៉ាងណាក៏ដោយ Mbappe ប្រហែលជានឹងផ្លាស់ទៅ Real Madrid នៅចុងបញ្ចប់នៃរដូវកាលនេះហើយ។