ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានត្រៀមខ្លួនក្នុងការលក់ខ្សែប្រយុទ្ធទោល Richarlison ក្នុងតម្លៃប្រមាណ ៦០លានផោន នៅរដូវក្តៅនេះ ។
Tottenham មានឆន្ទៈក្នុងការផ្តល់ជូនដ៏សមរម្យណាមួយពីក្លឹបដែលចង់បាន Richarlison លើការដោះដូរជាមួយនឹងលទ្ធភាពទិញផ្តាច់កុងត្រា។ គួរកត់សម្គាល់ថា កីឡាករវ័យ ២៦ឆ្នាំ រូបនេះមានការធ្លាក់ចុះនៃទម្រង់លេងផងដែរ ខណៈ Spurs ចង់រុះរើតំបន់ប្រយុទ្ធឲ្យមុចស្រួចជាងពេលឥឡូវនេះ៕