Ancelotti ថា Vinicius Junior ជិតបានឈ្នះពាន Ballon d’Or ហើយក្រោយក្លឹបឡើងទៅវគ្គផ្តាច់ព្រ័ត្រ UCL

wolf246 News Post 68

អ្នកចាត់ការទូទៅក្លិប Real Madrid លោក Carlo Ancelotti បានលើកឡើងថា Vinicius Junior ខិតជិតនឹងឈ្នះពានរង្វាន់ Ballon d’Or ហើយ បន្ទាប់ពីរូបគេបានបង្ហាញការលេងបានយ៉ាងល្អជួយក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League។

ជាការពិតណាស់ Vinicius បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយ Real Madrid វាយបកយកឈ្នះ Bayern Munich ក្នុងលទ្ធផល ២ទល់នឹង១ និង ទទួលបានពានរង្វាន់កីឡាករល្អជាងគេប្រចាំការប្រកួតផងដែរ ខណៈ ពេលនេះកីឡាករសញ្ជាតិប្រេស៊ីលខាងលើ ត្រូវបានគេចាត់់ទុកជាបេក្ខភាពឈានមុខគេមួយក្នុងការឈ្នះពានរង្វាន់ Ballon d’Or ប្រសិនបើក្រុមអធិរាជសអាចគ្រងជើងឯកពានរង្វាន់ Champions League បាន។

ទាក់ទងនឹងរឿងខាងលើ ក្រោយចប់ការប្រកួត លោក Ancelotti បាននិយាយយ៉ាងខ្លីថា៖

ខ្ញុំគិតថា Vinicius ខិតជិតនឹងឈ្នះពានរង្វាន់ Ballon d’Or មែនទែនហើយ៕

Similar Posts