ទើបតែមកសោះ ឥឡូវកីឡាករ Roque អត់សប្បាយចិត្តជាមួយ Barcelona ប្រកាសចង់ចាកចេញពីក្លឹប

wolf246 News Post 57

Vitor Roque កំពុងមានបំណងចង់ចាកចេញពី Barcelona វិញនៅរដូវក្តៅនេះ បន្ទាប់ពីគេមិនសប្បាយចិត្តជាមួយស្ថានភាពក្លិបបច្ចុប្បន្ន, នេះបើតាមការអះអាងដោយភ្នាក់ងាររបស់ខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល រូបនេះផ្ទាល់ គឺលោក André Cury។

ជាការពិតណាស់ Vitor Roque ត្រូវបាន Barcelona ទិញយកពីក្រុម Athletico Paranaense កាលពីរដូវក្តៅមុនក្នុងតម្លៃ ៣២ លានដុល្លារអាមេរិក ប៉ុន្តែរូបគេបានមកដល់ទឹកដី Cam Nou និងប្រកាសជាផ្លូវការ គឺនៅពាក់កណ្តាលរដូវកាលនេះ ពោលគឺកាលពីខែ មករា ឆ្នាំ ២០២៤ កន្លងទៅ។

យ៉ាងណាមិញ ក្នុងកំឡុងពេលថ្មីៗនេះ ដោយសារតែមិនសូវទទួលបានឱកាសលេងក្រោមការដឹកនាំរបស់លោក Xavi Hernandez គឺបានធ្វើឱ្យ Vitor Roque គេមិនសប្បាយចិត្តនោះទេ ហើយឥឡូវនេះកំពុងតែមានបំណងគិតគូចង់ចាកចេញពីក្លិបវិញ។

ជុំវិញរឿងរ៉ាវខាងលើ បុរសសញ្ជាតិ ប្រេស៊ីល លោក André Cury ដែលជាភ្នាក់ងារផ្ទាល់ខ្លួនរបស់ Vitor Roque បានមានប្រសាសន៍ថា៖

ពួកយើងមិនអាចបន្តក្នុងស្ថានភាពបែបនេះ ជាមួយ Vitor Roque បានទេ ដូច្នេះគាត់អាចនឹងចាកចេញពី Barcelona ជាចិន្ត្រៃយ៍។ គាត់នឹងមិនចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងទេ ខ្ញុំអាចធានាបានថា គាត់នឹងចាកចេញនៅរដូវក្តៅនេះ ក្នុងលក្ខខណ្ឌជាអចិន្ត្រៃយ៍តែម្តង។ គ្មាននរណាម្នាក់យល់ទេ ថាហេតុអ្វីបានជា Xavi មិនដាក់ឱ្យគាត់លេង ហើយមិនបាននិយាយអ្វីសោះទាក់ទងនឹង Vitor។ ខ្ញុំជឿថា រឿងនេះគឺវាមិនត្រឹមត្រូវនោះទេ…៕

Similar Posts