Man Utd គ្រោងលក់ខ្សែការពាររូបនេះចេញ ដើម្បីជាថ្នូរដោះដូរខ្សែការពារវ័យជំទង់ពីក្លឹប Everton វិញ

wolf246 News Post 52

ក្លឹបបិសាចក្រហម Manchester United គ្រោងនឹងរួមបញ្ចូលអតីតប្រធានក្រុម Harry Maguire ជាថ្នូរក្នុងកិច្ចព្រមព្រៀមការផ្ទេរខ្សែការពារកណ្តាល Jarrad Branthwaite របស់ក្រុម Everton មុនពេលទីផ្សារដោះដូរមកដល់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail ។

គួរកត់សម្គាល់ថា Branthwaite អាយុ ២១ឆ្នាំ ប៉ុន្តែបានបង្ហាញទម្រង់លេងដ៏ល្អបំផុតម្នាក់សម្រាប់ក្រុម Everton ក្នុងអំឡុងពេលយុទ្ធនាការដ៏លំបាក ហើយទម្រង់លេងរបស់គាត់នៅកីឡដ្ឋាន Goodison Park បានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ក្លឹបឈានមុខគេធំៗមួយចំនួននៅអឺរ៉ុបផងដែរ។

ស្របពេលជាមួយគ្នានេះ Everton បានទាមទារតម្លៃ​ខ្លួន Branthwaite ​ប្រមាណ ៧០លាន​ផោន ប្រសិន Man Utd ចង់បាន។ យ៉ាងណាមិញ Man Utd បានដាក់លក់ Maguire សម្រាប់ជាថ្នូរស្នើសុំដោះដូរបូករួមជាមួយសាច់ប្រាក់ ៥០លានផោន ប៉ុន្តែត្រូវរង់ចាំមើលថាតើសាមីខ្លួនចង់ចាកចេញពី Old Trafford ដែរឬយ៉ាងណា។ គួរបញ្ជាក់ផងដែរថា កិច្ចសន្យារបស់ Maguire ជាមួយ Man United នឹងត្រូវផុតកំណត់ក្នុងឆ្នាំ ២០២៥ ចុងរដូវកាលក្រោយ ខណៈក្លឹបក៏មានជម្រើសបន្តកុងត្រា១ឆ្នាំទៀតផងដែរ៕

Similar Posts