Sporting Lisbon គ្រងជើងឯក Liga Portugal ក្រោយម្ចាស់ជើងឯកចាស់ Benfica រងបរាជ័យក្រៅទឹកដី

wolf246 News Post 51

ក្លឹប Sporting Lisbon ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Ruben Amorim បានគ្រងតំណែងជើងឯកព័រទុយហ្គាល់ Primeira Liga ជាផ្លូវការណ៏ពោលកឺបន្ទាប់ពីគូប្រជែងក្នុងទីក្រុង Benfica ត្រូវបានក្រុម Famalicao យកឈ្នះក្នុងលទ្ធផល ២-0 កាលពីថ្ងៃអាទិត្យ។Benfica ដែលជាម្ចាស់ជើងឯកលីករដូវកាលចាស់ត្រូវការឈ្នះដើម្បីរក្សាតំណែងជើងឯក ប៉ុន្តែមិនអាចទប់ទល់ការរកគ្រាប់បាល់របស់ Jose Luis Rodriguez និង Zaydou Youssouf បាន។លទ្ធផល​នេះ​បាន​ធ្វើ​ឱ្យ​ពួកគេ​ឈរ​នៅ​លេខ​រៀង​ទី​ពីរ​ក្នុង​តារាង ដោយ​តាម​ពីក្រោយ​ក្រុម Sporting ចំនួន​ប្រាំបី​ពិន្ទុ ខណៈ​នៅសល់​ពីរ​ប្រកួត​ទៀត​បញ្ចប់រដូវកាល។

ជោគជ័យ​បាន​ក្លាយ​ជា​ពាន​លើក​ទី​២០​របស់ Sporting និង​ជា​លើក​ទី​មួយ​ក្រោយខកខានចាប់តាំងពីឆ្នាំ២០២១មក។គួររំលឹកថា Sporting ពួកគេបានយកឈ្នះ Portimonense ៣-0 កាលពីថ្ងៃសៅរ៍។អ្នកចាត់ការ Amorim វ័យ ៣៩ ឆ្នាំត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅក្របខណ្ឌ Premier League នៅរដូវក្តៅនេះដើម្បីជំនួសតំណែងលោក David Moyes នៅក្លឹប West Ham ។កាល​ពី​ខែ​មេសាកន្លងទៅគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះក៏​បាន​បដិសេធកិច្ច​ព្រម​ព្រៀងដើម្បី​ជំនួសតំណែងលោក Jurgen Klopp ដើម្បីទៅដឹកនាំ Liverpool។

Similar Posts