Man Utd ចេញមកបញ្ជាក់ពីកិច្ចពិភាក្សា ជុំវិញការចាកចេញរបស់ខ្សែប្រយុទ្ធស្លាបរូបនេះ

wolf246 News Post 50

ក្លឹបបិសាចក្រហម Manchester United បានចាប់ផ្តើមបើកការពិភាក្សាជាមួយក្លឹប Getafe លើលក្ខខណ្ឌខ្ចីជើងជាលើកទី២ សម្រាប់ខ្សែប្រយុទ្ធស្លាបដ៏មានសក្តានុពល Mason Greenwood លើកិច្ចព្រមព្រៀងរយៈពេល១ឆ្នាំបន្ថែម សម្រាប់រដូវកាល ២០២៤-២៥។

គួរជម្រាបដែរថា កីឡាករសញ្ជាតិអង់គ្លេសវ័យ ២២ឆ្នាំ បានចូលរួមជាមួយក្លឹបអេស្ប៉ាញ Getafe ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល​១រដូវកាល កាលពីរដូវក្តៅឆ្នាំមុន។ ទន្ទឹមនឹងនេះដែរ ក្លឹបបិសាចក្រហមចង់លក់ Greenwood នៅចុងរដូវកាលនេះ ជាជាងដាក់ទណ្ឌកម្មឲ្យក្លឹបដទៃខ្ចីជើង។ ជាមួយគ្នានេះ Getafe ទំនងជាមិនបន្តកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍ដល់ Greenwood​ នោះទេ ខណៈរូបគេអាចស្វែងរកត្រឹមការផ្ទេរទៅកាន់ក្លឹបនៅលីគទី២ អង់គ្លេសប៉ុណ្ណេាះ។

គួរបញ្ជាក់ផងដែរថា Greenwood ស្ថិតនៅក្រោមកិច្ចសន្យាជាមួយបិសាចក្រហមរហូតដល់ខែមិថុនា ឆ្នាំ២០២៥៕

Similar Posts