ខ្សែបម្រើប្រយុទ្ធក្លិប Arsenal កីឡាករ Kai Havertz បានសរសើរពីការលេងរបស់ Bukayo Saka មិនដាច់ពីមាត់ និង លើកឡើងថា ក្រុមជម្រើសជាតិអង់គ្លេសពិតជាមានសំណាងដែលមានប្រភេទកីឡាករបែបនេះនៅក្នុងក្រុម។
ជាការពិតណាស់ នៅក្នុងរដូវកាលនេះ Saka កំពុងតែបង្ហាញភាពខ្លាំងរបស់ខ្លួនមែនទែនតាមរយៈការរកបានគ្រាប់បាល់ ២០គ្រាប់គិតគ្រប់ព្រឹត្តិការណ៍ និង កំពុងជួយ Arsenal ស្ថិតនៅលើកំពូលតារាងក្របខណ្ឌ Premier League ផងដែរ។
ទាក់ទងនឹងរឿងខាងលើ Havertz បាននិយាយថា៖
ទេពកោសល្យរបស់ Saka គឺ ពិតជាមិនគួរឲ្យជឿទេ គាត់បានបង្ហាញវាជារៀងរាល់សប្តាហ៍។ គាត់ទើបតែ ២២ឆ្នាំទេ ខ្ញុំមិនធ្លាប់ឃើញប្រភេទកីឡាករអ៊ីចឹងសោះ។ អង់គ្លេសពិតជាសំណាងណាស់ គាត់តែងតែមានភាពស្រែកឃ្លានជារៀងរាល់ថ្ងៃ និង រាល់ពេលហ្វឹកហាត់៕