អតីតគ្រូបង្វឹក Antonio Conte កំពុងសម្រេចចិត្តជាមួយនឹងការវិលត្រឡប់មកកាន់ Chelsea វិញ

wolf246 News Post 32

គ្រូបង្វឹក Conte បានសម្រាកក្នុងរដូវកាលនេះបន្ទាប់ពីចាកចេញពី Tottenham ជិត១២ខែ។ យោងតាមកាសែតដ៏ល្បីរបស់អ៉ីតាលី La Repubblica និយាយថា៖

“Conte អាចនឹងត្រលប់ទៅកាន់ Premier League វិញ ជាពិសេសគឺត្រឡប់ទៅកាន់ក្លឹបចាស់គាត់វិញ គឺ Chelsea”។

ក្លឹបយក្សដែលមានទីតាំងស្ថិតនៅទីក្រុងឡុងដ៍បានផ្តល់កិច្ចសន្យាឱ្យលោក Conte រួចរាល់ហើយដើម្បីជំនួសកន្លែង Mauricio Pochettino នៅរដូវក្តៅនេះ។

AC Milan និង Napoli ហាក់ចិញ្ចឹមចិត្តនៅតែចង់បានគ្រូបង្វឹកដ៏មានឥទ្ធិពលម្នាក់នេះ ប៉ុន្តែហាក់បីដូចជាមិនជំរុញឱ្យ Conte យល់ព្រមនៅពេលនេះទេ។ Conte បានដឹកនាំ Chelsea ម្ដងរួចទៅហើយចន្លោះឆ្នាំ ២០១៦ និង ២០១៨ ។ គាត់បានជួយអោយ Chelsea ឈ្នះ Premier League ក្នុងរដូវកាលដំបូងរបស់គាត់។

Pochettino មានកុងត្រាជាមួយ Chelsea រហូតដល់រដូវក្តៅឆ្នាំ ២០២៥ ជាមួយនឹងជម្រើសសម្រាប់បន្ដមួយឆ្នាំទៀត តែទោះបីជាយ៉ាងណាក៏ដោយកៅអីរបស់អតីតគ្រូបង្វឹក Tottenham, PSG បែបមិនស្រួលឡើយនៅរដូវក្ដៅខាងមុខនេះ។

Similar Posts