ក្លឹបធំ២នៅអឺរ៉ុបធ្វើការប្រជែងជាមួយ Man Utd ដើម្បីចុះហត្ថលេខាលើខ្សែការពារឆ្នើមរូបនេះ

wolf246 News Post 27

ក្លឹបបិសាចក្រហម Manchester United ត្រូវ​តែ​ទប់ទល់​នឹង​ការ​គំរាម​កំហែងពីសំណាក់ក្លឹបធំដូចជា AC Milan និង Atletico Madrid ក្នុងការប្រណាំងប្រជែងដណ្តើមយកខ្សែការពារ Jean-Clair Todibo របស់ក្លឹប OCG Nice ដែលជាគោលដៅកំពូលមួយ​ក្នុង​រដូវក្តៅ​នេះ។ ដូច្នេះ Man United អាចនឹងពិបាកធានាបាននូវហត្ថលេខាកីឡាករវ័យ ២៤ឆ្នាំ រូបនេះឲ្យផ្លាស់មកកាន់ទឹកដី Old Trafford។

គួរកត់សម្គាល់ថា ខ្សែការពារ Raphael Varane និង Jonny Evans ពួកគាត់ទាំងពីរនឹងផុតកុងត្រាក្នុងខែមិថុនាខាងមុខនេះ ខណៈជម្រើសជំនួសលើ Jean-Clair Todibo ជាជម្រើសដ៏សាកសមបំផុតមួយ ប្រសិន Man Utd ចុះហត្ថលេខាបាន។ យ៉ាងណាមិញ Man United សង្ឃឹមថាទំនាក់ទំនងរបស់ម្ចាស់ក្លឹបថ្មីលោក Ratcliffe ជាមួយក្រុម Nice អាចជម្រុញកីឡាកររូបនេះ មានកូនចិត្តផ្លាស់មកាន់ Man Utd ប៉ុន្តែ Todibo នៅសល់កិច្ចសន្យារយៈពេល ៣ ឆ្នាំទៀតជាមួយក្លឹប៕

Similar Posts