លោក Erik Ten Hag ត្រូវបានក្លឹប Man Utd ព្រមព្រៀងបន្តអោយដឹកនាំនៅរដូវកាលក្រោយទៀត

wolf246 News Post 24

លោក Erik ten Hag នឹងបន្តដឹកនាំក្រុម Manchester United បន្ទាប់ពីបញ្ចប់នៃរដូវកាលនេះ។ ក្រុមបិសាចក្រហម បានបញ្ចប់ក្នុងចំណាត់ថ្នាក់បាតតារាងនៃក្របខណ្ឌ Champions League នៅរដូវកាលនេះ និងបានធ្លាក់ចេញពីក្រុមកំពូលទាំង៤ Premier League ប៉ុន្តែនៅសល់ការប្រកួតដណ្ដើមពានរង្វាន់ FA Cup ទល់នឹង Manchester City ។

អ្នកចាត់ការសញ្ជាតិហូឡង់ បានស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងចាប់តាំងពីលោក Jim Ratcliffe បានទិញភាគហ៊ុននៅក្នុងក្លិប។ Ratcliffeថា Man Utd ធ្វើមិនបានល្អចាប់តាំងពី Sir Alex Ferguson ចូលនិវត្តន៍កាលពីឆ្នាំ២០១៣។

គាត់បានចាប់ផ្តើមការផ្លាស់ប្តូរដ៏ធំមួយនៃក្រុមប្រតិបត្តិរបស់បិសាចក្រហមរួចហើយ ដោយបញ្ចប់តំណែងរបស់នាយកប្រតិបត្តិ Richard Arnold នាយកបាល់ទាត់ John Murtough ប្រធានផ្នែកហិរញ្ញវត្ថុ Cliff Baty និងទីប្រឹក្សាច្បាប់ Patrick Steward ។

យោងតាម The Athletic បានឱ្យដឹងថា លោក Ten Hag នឹងបន្តដឹកនាំនៅរដូវកាលក្រោយ។ កិច្ចសន្យារបស់គាត់ នៅមានសុពលភាពរយៈពេលមួយឆ្នាំទៀត។

លោក Ratcliffe ត្រូវបានរាយការណ៍ថា លោកនឹងផ្តល់ឱ្យ Ten Hag នូវឱកាសដើម្បីទទួលបានជោគជ័យនៅទីនោះ។ មហាសេដ្ឋីរូបនេះ ត្រូវបានរាយការណ៍ថាមិនចាប់អារម្មណ៍នឹងបេក្ខភាពដ៏មានសក្តានុពល សម្រាប់ជំនួសតំណែងរបស់លោក Ten Hag ឡើយ៕

Similar Posts