Kroos បញ្ជូនបាល់អោយ Vinicius ស៊ុតគ្រាប់ទី១ ល្អដូចផ្កា ខណៈ Real Madrid 2-2 Bayern

wolf246 News Post 12

នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០២៤ នេះ ក្រុមម្ចាស់ផ្ទះ Bayern Munich បានបើកទ្វាកីឡដ្ឋាន Allianz Arena របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Real Madrid នៅក្នុងការប្រកួតជើងទី ១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League។

ជាការពិតណាស់ នៅក្នុងការប្រកួតរវាងក្រុមខ្លាំងទាំងពីរ គឺពិតជាតានតឹងមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ក្រុមទាំងពីរបានស្មើគ្នាបានត្រឹមស្មើគ្នាក្នុងលទ្ធផល ២ ទល់នឹង ២។

ក្នុងនោះ ២ គ្រាប់របស់ Real Madrid គឺរកបានដោយ Vinicius Jr. ទាំង ២ គ្រាប់ គឺនៅនាទីទី ២៤ និង ៨៣ (P) ចំណែក ២ គ្រាប់របស់ Bayern Munich គឺរកបានដោយ Leroy Sane នៅនាទីទី ៥៣ និង Harry Kane នៅនាទីទី ៥៧ (P)។

គួរបញ្ជាក់ថា ការប្រកួតរវាងក្រុមទាំង ២ គឺនៅសល់ជើងទី ២ មួយជើងទៀត ដោយក្រុមទាំង ២ នឹងត្រូវជួបគ្នានៅថ្ងៃទី ៩ ខែ ឧសភា ខាងមុខ។

Similar Posts