Ancelotti ប្រាប់ពីមូលហេតុដែលលោកផ្លាស់ប្តូរ Bellingham ចេញត្រឹមនាទីទី៧៥

wolf246 News Post 11

គ្រូបង្វឹកក្លិប Real Madrid លោក Carlo Ancelotti បានលើកឡើងថា លោកត្រូវបង្ខំចិត្តផ្លាស់ប្តូរ Jude Bellingham ចេញពីទីលានក្នុងការប្រកួតកាលពីយប់មិញ ដោយសារតែរូបគេមានបញ្ហារមួលសាច់ដុំ។

ជាការពិតណាស់ ក្នុងការប្រកួតយប់មិញ គឺ Real Madrid បានរក្សានូវលទ្ធផលស្មើគ្នា ២ទល់នឹង២ ក្នុងជំនួបទល់នឹង Bayern Munich នៃការប្រកួតជើងទី១ វគ្គ៤ក្រុមចុងក្រោយ ពានរង្វាន់ Champions League ខណៈ Bellingham ក៏បានលេងជាជម្រើសដំបូងផងដែរ ប៉ុន្តែ ត្រូវបានផ្លាស់ប្តូរចេញនៅក្នុងនាទីទី ៧៥ ជំនួសវិញដោយ Luka Modric។

ទាក់ទងនឹងការផ្លាស់ប្តូរចេញរបស់ Bellingham លោក Ancelotti បាននិយាយថា៖

Bellingham មានការនឿយហត់ គាត់មានបញ្ហារមួលសាច់ដុំ។ ខ្ញុំធ្វើការផ្លាស់ប្តូរដើម្បីបន្ថែមកម្លាំងនៅក្នុងតំបន់បម្រើ៕

Similar Posts