Salah គ្មានបំណងចង់ចែកផ្លូវជាមួយ Liverpool ទេ ក្រោយក្លឹបគ្រោងផ្តល់ជូននូវកុងត្រាថ្មី

wolf246 News Post 4

ក្រុមហង្សក្រហម Liverpool កំពុងរំពឹងយ៉ាងពេញទំហឹងទៅលើខ្សែប្រយុទ្ធស្លាបដ៏មានសក្កានុពល Mohamed Salah ដោយក្លឹបកំពុងត្រៀមនឹងផ្តល់កុងត្រាថ្មី និងកំពុងរៀបចំផែនការដោយផ្អែកលើគាត់ជាផ្នែកដ៏៏សំខាន់នៃក្រុមសម្រាប់រដូវក្ដៅក្រោយ។

រំលឹកផងដែរថា Salah មានពាក្យចចាមអារាមជាយូរមកហើយ ជំុវិញការចាកចេញទៅមជ្ឃឹមបូព៌ា ដោយក្លឹបនៅប្រទេសអារ៉ាប៊ីសាអូឌីត Al Ittihad កាលពីរដូវក្តៅមុន ហ៊ានឲ្យតម្លៃខ្លួនរូបគេ យ៉ាងធំសម្បើមប្រមាណជា ២០០លានអឺរ៉ូ ឯណោះ។ ជាក់ស្តែង ខ្សែប្រយុទ្ធអេហ្ស៊ីបវ័យ ៣១ឆ្នាំ មិនបានបង្ហាញពីអារម្មណ៍ចង់ចាកចេញពីទឹកដី Anfield នោះទេ ខណៈកិច្ចសន្យារបស់គាត់ជាមួយ Liverpool នឹងផុតកំណត់នៅឆ្នាំ ២០២៥។

គួរកត់សម្គាល់ថា ហង្សក្រហម Liverpool មិនបណ្តោយឲ្យខ្សែប្រយុទ្ធស្លាប ដែលមានល្បឿនលឿន ចេះបត់បែនគ្រប់កាលៈទេសៈរូបនេះចាកចេញដោយងាយៗស្រួលនោះទេ លុះត្រាណាតែសាមីខ្លួនចង់ស្វែងរកនូវបទពិសោធន៍ថ្មី មុនពេលគាត់ [Salah] ចូលនិវត្តន៍ពីបាល់ទាត់៕

Similar Posts