នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២៤ នេះ ក្រុមម្ចាស់ផ្ទះ Barcelona បានបើកទ្វាកីឡដ្ឋានរបស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Valencia នៅក្នុងការប្រកួតសប្តាហ៍ទី ៣៣ នៃក្របខណ្ឌ Premier League របស់ អង់គ្លេស។
ជាការពិតណាស់ នៅក្នុងការប្រកួតខាងលើ ខាងក្រុមម្ចាស់ផ្ទះ Barcelona ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុមប្រចៀវខ្មៅ Valencia ក្នុងលទ្ធផល ៤ ទល់នឹង ២។
ក្នុងនោះ ៤ គ្រាប់របស់ Barcelona គឺរកបានដោយខ្សែបម្រើ Firmin Lopez នៅនាទីទី ២២ និង Robert Lewandowski រកបាន ៣ គ្រាប់ម្នាក់ឯង (hat-trick) គឺនៅនាទីទី ៤៩, ៨២ និង ៩០+៣។ ចំណែក ២ គ្រាប់របស់ Valencia វិញ គឺរកបានដោយ Hugo Duro នៅនាទីទី ២៧ និង Pepelu នៅនាទីទី ៣៨ តាមរយៈបាល់ពិន័យ ១១ ម៉ែត្រ។
គួរបញ្ជាក់ថា ក្រោយជ័យជម្នះយប់មិញ Barcelona ពេលនេះ គឺបានហក់ឡើងមកឈរនៅលេខរៀងទី ២ វិញហើយ ដោយមាន ៧៣ ពិន្ទុក្នុងដៃ។ រីឯ Valencia វិញ គឺកំពុងឈរនៅលេខរៀងទី ៨ មាន ៤៧ ពិន្ទុ។