Inter កំពុងមានការចង់បានខ្សែការពារ Man Utd មួយរូប​នេះ ខណៈពេល Dumfries នឹងចាកចេញពីក្លឹប

wolf246 News Post 194

ក្លឹប Inter Milan ត្រូវបានរាយការណ៍ថា មានការចាប់អារម្មណ៍ខ្សែការពារ Aaron Wan-Bissaka របស់ក្លឹប Manchester United ក្នុងករណីដែល Denzel Dumfries ចាកចេញពីទឹកដី San Siro។

Inter បានសម្លឹងឃើញ Wan-Bissaka ជាបេក្ខភាពដ៏ស័ក្ដិសមបំផុតមួយ ក្នុងការមកជំនួស Dumfries នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Gazzetta dello Sport។

ខ្សែការពារហូឡង់ Dumfries នៅសល់កិច្ចសន្យាជាមួយក្លឹបអ៊ីតាលី ដល់ឆ្នាំ២០២៥ ហើយភាគីទាំងសងខាងមិនទាន់ឈានដល់ការព្រមព្រៀងកិច្ចសន្យាថ្មីនៅឡើយទេ ហើយក្លឹបកំពុងពិចារណាលក់រូបគេ ជាជាងឱ្យចាកចេញដោយគ្មានតម្លៃផ្ទេរ នាដំណាច់រដូវកាលក្រោយ។

Wan-Bissaka ហាក់ពិបាកបង្ហាញឥទ្ធិពលរបស់ខ្លួននៅ Man Utd រដូវកាលនេះ ដោយរូបគេទទួលបានឱកាសបង្ហាញខ្លួនតែ១៣លើកប៉ុណ្ណោះនៅ Premier League។ ការអវត្តមានរបស់គេ ភាគច្រើនដោយសារបញ្ហារបួសសរសៃរពួរ៕

Similar Posts