តារាឆ្នើមវ័យក្មេង Jamal Musiala កំពុងស្ថិតក្រោមក្រសែភ្នែកចង់បានរបស់ក្លឹបធំ ២ មាន Barcelona និង Manchester City បន្ទាប់តែយុវជនសញ្ជាតិអង់គ្លេសបត់ខ្លួនឯងទៅជាបម្រើប្រយុទ្ធដ៏ល្អដាច់គេមួយប្រចាំតំបន់អឺរ៉ុប នារយៈពេល ២ រដូវកាលចុងក្រោយ។
ឃើញថា កីឡាករវ័យ ២១ ឆ្នាំ កំពុងពេញធ្វើបានល្អខ្លាំងឲ្យក្លឹប Bayern Munich ជាមួយកុងត្រាសេសសល់រយៈពេល ២ ឆ្នាំទៀត តែយ៉ាងណាគេក៏ទំនងគិតគូរដល់ការងាករកទ្រនំប្រកួតប្រជែងថ្មីផងដែរ។ រួចបើតាមសារព័ត៌មាន The Independent ចុះផ្សាយ បច្ចុប្បន្នមានក្លឹបយក្ស ២ សំពៅមាស និងអ្នកមានបុណ្យ ពិតជាដាក់ចិត្តចង់បានគេខ្លាំង។
កីឡាករដែលអាចលេងបានទាំងបម្រើប្រយុទ្ធ និងស្លាបរូបនេះ អាចមានហាងឆេងតម្លៃខ្លួនខ្ពស់កប់ពពកដល់ទៅ ១១០ លានអឺរ៉ូ។ សព្វថ្ងៃរាប់គេបានជាកីឡាករអាចលក់ចេញខ្ពស់បំផុតហើយប្រចាំម្ចាស់ដី Allianz Arena នៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់។
រំឭកទៅមើលស្ថិតិរបស់ Musiala បន្តិច នៅរដូវកាល ២០២៣/២៤ គេឈរជើងសរុប ៣៤ ប្រកួត នៅចំនួន ២ ៥៥៦ នាទី ក៏ចូលរួមចំណែករកបាន ១២ គ្រាប់និង Assist ៧ លើកផងដែរ។ ក្លឹប Bayern កំពុងស្ថិតក្នុងពេលវេលាសំខាន់ ត្រូវប្រជែងជើងទី ២ ទល់ Arsenal ពេលខាងមុខ បន្ទាប់ការស្មើនៅជើងទី ១ លទ្ធផល ២-២៕