មានអំនួតរៀងខ្លួនហើយ!​ Ancelotti ថាគាត់មានកូនសោ ចំណែក Tuchel ថាគាត់មានអាវុធសម្ងាត់

wolf246 News Post 188

Bayern Munich ទើបតែកម្តៅសាច់ដុំមុនប្រកួត UEFA Champions League តាមរយៈការប្រកួតក្នុងលីគដ៏សំខាន់ជាមួយក្រុម Eintracht Frankfurt។

Thomas Tuchel និងកីឡាកររបស់គាត់ឥឡូវនេះកំពុងផ្តោតតែលើពានអ៉ឺរ៉ុបមួយប៉ុណ្ណោះខណៈដែលការការពារជើងឯក Bundesliga របស់ពួកគេបានចប់សព្វគ្រប់ក្រោមស្នាដៃ Bayern Leverkusen តាំងពីសប្ដាហ៍មុនមកម្ល៉េះ។ ទោះបីជាយ៉ាងណាក៏ដោយមុនពេលប្រឈមមុខនឹងក្រុម Los Blancos លោក Tuchel កំពុងធ្វើឱ្យមានតុល្យភាពនៃស្ថានភាពរបួសកីឡាករជាច្រើនរបស់គាត់។

ជាការពិតពេលនេះThuchelបានបាត់បង់កីឡាករសំខាន់ៗដូចជា Jamal Musiala ត្រូវ​បាន​សម្រាក​ដោយ​សារ​បញ្ហា​សរសៃ​ពួរជាមួយ​និង​ខ្សែ​ការពារ​សញ្ជាតិ​បារាំងDayot Upamecanoក៏អវត្តមាន​ដោយ​បញ្ហា​កជើង។ Upamecano មើលទៅប្រាកដណាស់ថានឹងខកខានការប្រកួតទល់នឹង Real Madrid ប៉ុន្ដែ Musiala អាចថា 50/50 ។

Ancelotti ទើបតែបង្ហើបថាគាត់មានកូនសោសម្រាប់ចាក់នៅទឹកដីអាល្លឺម៉ង់ ពេលនេះលោកគ្រូTuchel ក៏បញ្ចេញអាវុធសម្ងាត់របស់គាត់ដែរ បើ​តាម​ប្រភពពីMarcaគ្រូបង្វឹក Bayern ម្នាក់នេះនិយាយថា៖

“Serge Gnabry នឹង​មានមុខច្បាស់ណាស់សម្រាប់​ថ្ងៃ​អង្គារ។ ខ្ញុំគិតថាគាត់នឹងលេង ហើយស៊ុតបញ្ចូលទីទៀតផង។ យើង​ត្រូវ​រង់ចាំ​មើល​ថា​តើ​គាត់​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ចាប់​ផ្តើម​ឬ​ក៏​អាចទុកជាអាវុធសម្ងាត់របស់យើងដែលអង្គុយបម្រុងសិន។ យើងកំពុងវាយតម្លៃពីស្ថានភាពរបស់ Leroy ពីមួយថ្ងៃទៅមួយថ្ងៃ យើងត្រូវការពេលវេលា។ ខ្ញុំ​មិន​អាច​ធ្វើ​ការ​ទស្សន៍ទាយ​បាន​ទេ​ឥឡូវ​នេះ”។

យ៉ាងណាមិញជាមួយនឹងក្រុមBayern Munich អាចផ្លាស់ប្តូរធនធានកីឡាករបានយ៉ាងពេញលេញក្នុងការត្រៀមលេងChampions League ប៉ុន្ដែReal Madridនៅជាប់ភារកិច្ចមួយទៀតគឺការឈ្នះពាន Laliga ដែល Ancelotti ត្រូវការយ៉ាងហោចណាស់ប្រាំពិន្ទុបន្ថែមទៀតដើម្បីដណ្តើមមកុដរបស់អេស្ប៉ាញនារដូវកាលនេះ។

Similar Posts