Manchester Derby វគ្គផ្ដាច់ព្រ័ត្រ FA Cup នឹងត្រូវធ្វើឡើងតាមពេលវេលាកំណត់ដូចមុនដដែល

wolf246 News Post 185

ជំនួបវគ្គផ្តាច់ព្រ័ត្រ FA Cup រដូវកាល ២០២៣-២៤ រវាងម្ចាស់ការពារជើងឯក Manchester City ទល់នឹង Manchester United នឹងត្រូវធ្វើតាមពេលវេលាកំណត់ ដដែល ដើម្បីជួយសម្រួលដល់អ្នកគាំទ្រដែលធ្វើដំណើរផ្លូវឆ្ងាយ ចៀសវាងពន្យារពេលប្រកួត ដូចរដូវកាលមុន។ នេះបើតាមការប្រកាសរបស់សមាគមបាល់ទាត់អង់គ្លេស FA។

ការប្រកួត រវាង Manchester City ទល់នឹង Manchester United ដែលជាក្រុមស្ថិតនៅទីក្រុង Manchester តែមួយ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភា។

អ្នកគាំទ្រពីទីក្រុង Manchester ត្រូវធ្វើដំណើរជាង ៣២០គីឡូម៉ែត្រឆ្ពោះទៅកាន់ទីក្រុងឡុងដ៍ដើម្បីមើលការប្រកួតក្រុមទាំងពីរ ក្នុងកីឡដ្ឋាន Wembley។

ជំនួប Manchester Derby ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup បានកើតឡើងពីរដូវកាលជាប់គ្នា ដោយរដូវកាលមុន Manchester City ជាអ្នកគ្រងជើងឯក។

បើតាមសេចក្តីថ្លែងការណ៍របស់ FA អោយដឹងថា “ពេលវេលានៃការចាប់ផ្តើមការប្រកួតត្រូវបានទទួលយល់ព្រមពីសំណាក់ក្លិបសងខាង ក៏ដូចជាក្រុមមន្ត្រីក្នុងតំបន់ សមាជិកនៃកងការពារសន្តិសុខ ក្រុមនាំផ្លូវ និងការផ្សាយផងដែរ។”

កាលពីរដូវកាលមុន Man City បានយកឈ្នះ Man United ដោយលទ្ធផល ២-១ ដើម្បីក្លាយជាម្ចាស់ជើងឯកពានរង្វាន់ FA Cup ជាលើកទី៧របស់ពួកគេ។

ចំណែកឯ រដូវកាលនេះវិញ Man City បានយកឈ្នះ Chelsea លទ្ធផល ១-០ ខណៈដែល Manchester United បានឈ្នះបាល់កាត់សេចក្តី ១១ម៉ែត្រ ក្រោយលទ្ធផលស្មើ ៣-៣ ទល់នឹងក្រុម Coventry City នៅក្នុងវគ្គ៤ក្រុមចុងក្រោយ៕

Similar Posts