ខ្សែបម្រើ Man City រូបនេះថាក្រុមត្រូវលេងដូចប្រកួតវគ្គផ្តាច់ព្រ័ត្រប្រសិនចង់ឈ្នះជើងឯក

wolf246 News Post 169

ខ្សែបម្រើ Phil Foden កំពុងរីករាយនិងការត្រៀមទៅបន្តការប្រកួតដ៏សំខាន់ចំនួន៦ប្រកួតបន្ថែមទៀត បន្ទាប់ពីបានជួយអោយក្រុមមេឃខៀវ Man.City ផ្តួលម្ចាស់ផ្ទះ Brighton កាលពីថ្ងៃសុក្រទី ២៦ មេសា ២០២៤នេះ និង បន្តជម្រុញអោយក្រុម Man City បន្តក្តីសង្ឃឹមគ្រងតំណែងជើងឯកក្របខណ្ឌ EPL ជាមួយនិងពាន FA Cup នៅវគ្គផ្តាច់ព្រ័ត្រផងដែរ។អតីតBoy Ball របស់ Man.City រូបនេះបច្ចុប្បន្ននៅតែបង្ហាញទម្រង់លេងបានល្អដោយរកបាន៥១គ្រាប់ហើយ ក្រោយចូលលេងបានសរុប១៦០ប្រកួត។

ក្រុមលោក Pep Guardiola និងបន្តបេសកកម្មដើម្បីអោយដល់គោលដៅក្នុងនាមជាក្រុមដែលអាចឈ្នះពាន Premier League ៤សម័យកាលជាប់គ្នាជាប្រវត្តិសាស្រ្តនៅពេលដែលពួកគេត្រូវជួបនិងក្រុម Nottingham Forest ដែលរងការគំរាមកំហែងត្រូវកាត់ចោលនៅថ្ងៃអាទិត្យ ហើយបន្ទាប់មកត្រូវជួបជាមួយនឹងក្រុម Wolves, Fulham, Tottenham និង West Ham មុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ជាមួយនឹងគូប្រជែងជិតខាងដ៏ជូរចត់គឺ Manchester United ។Foden បាន​ប្រាប់​គេហទំព័រ​រផ្លូវការណ៏របស់ក្លឹបថា៖ វា​ជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​ក្នុង​ការ​កសាងវា។ ខ្ញុំពិតជារីករាយណាស់សម្រាប់តួនាទីដែលខ្ញុំកំពុងលេង ហើយខ្ញុំនៅតែបន្តស្វែងរកគ្រាប់បាល់ចូលសំណាញ់ទីសម្រាប់ក្រុម។យើងនៅសល់ ៦ ប្រកួតទៀត ដូច្នេះការប្រកួតទាំងនោះគឺយើងនិងលេងដូចវគ្គផ្តាច់ព្រ័ត្រដូច្នេះដែរ។

បច្ចប្បន្នក្រុមការពារតំណែងជើងឯក Premier League ឈរនៅលេខរៀងទី 2 ដែលមានមួយពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Arsenal តែនៅតិចជាង១ប្រកួតនៅក្នុងដៃ។

Similar Posts