អីយ៉ាស់! ក្លឹបអ្នកមានបុណ្យ Barcelona ត្រៀមផ្ដល់កុងត្រាថ្មីសម្រាប់ Yamal ដល់ឆ្នាំ2030

wolf246 News Post 166

ខ្សែប្រយុទ្ធវ័យក្មេង Lamine Yamal នឹងមិនចាកចេញពី Barcelona ទៅចូលរួម Paris Saint-Germain នោះទេ បន្ទាប់ពីគេបានបង្ហាញភាពលេចធ្លោក្នុងរដូវកាលដំបូងជាមួយក្រុមធំដឹកនាំដោយលោក Xavi Hernandez។

បន្ទាប់ពីសារព័ត៌មានបារាំង Le Parisien បានចុះផ្សាយថា PSG បានដាក់សំណើទឹកប្រាក់២០០លានអឺរ៉ូសម្រាប់យុវជនរូបនេះ ប៉ុន្ដែសារព័ត៌មាន SPORT បានឱ្យដឹងថា Barcelona នឹងបន្ដកិច្ចសន្យាសម្រាប់ខ្សែប្រយុទ្ធដែលជិតឈានដល់វ័យ១៨ឆ្នាំ រហូតដល់ឆ្នាំ២០៣០។

កុងត្រាបច្ចុប្បន្នរបស់ Yamal មានសុពលភាពដល់ឆ្នាំ២០២៦។ សារព័ត៌មាននៅកាតាឡូញ៉ា បានបញ្ជាក់ថា ក្លឹបមានការព្រមព្រៀងជាមួយកីឡាករលក្ខណៈឯកជន ហើយគេចង់រួមរស់ជាមួយ Barca រយៈពេលជាច្រើនឆ្នាំទៀត ហើយអាចមានតម្លៃផ្ដាច់កុងត្រា១ពានលានអឺរ៉ូ៕

Similar Posts