អុញនោះ! គ្រូធំ​ Real Madrid យល់ឃើញបែបណាចំពោះ Xavi ដែលបន្ដដឹកនាំ Barcelona

wolf246 News Post 165

អ្នកចាត់ការ Real Madrid លោក Carlo Ancelotti បាននិយាយក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតទល់ Real Sociedad ហើយលោកស្វាគមន៍ការសម្រេចចិត្តរបស់លោក Xavi Hernandez ដែលបន្ដដឹកនាំ Barcelona។

លោក Xavi បានជ្រើសរើសដឹកនាំ Barcelona មួយរដូវកាលបន្ថែមទៀត បន្ទាប់ពីមានការបញ្ចុះបញ្ចូលពីថ្នាក់ដឹកនាំរបស់ក្លឹប ដែលនេះជាការផ្លាស់ប្ដូរការសម្រេចចិត្ត ដែលលោកបានប្រកាសកាលពីខែមករាថា នឹងលាលែងពីតំណែងពេលចប់រដូវកាលនេះ។

ទោះស្ថិតនៅក្លឹបគូប្រជែងរបស់ Barca ប៉ុន្ដែអ្នកចាត់ការក្លឹបអធិរាជស លោក Ancelotti បង្ហាញការសាទរចំពោះការសម្រេចចិត្តរបស់លោក Xavi។

អ្នកចាត់ការអ៊ីតាលីរូបនេះ និយាយថា៖

“គាត់ធ្វើការបានយ៉ាងល្អនៅ Barcelona គាត់ដឹងពីក្លឹបយ៉ាងច្បាស់។ ខ្ញុំគិតថា នេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ។ យើងត្រូវតែគោរពគំនិតនៃការផ្លាស់ប្ដូរ។ គ្មានអ្វីដែលត្រូវសរសរនោះទេ ខ្ញុំក៏ធ្លាប់ផ្លាស់ប្ដូរការសម្រេចចិត្តដែរ។ វាសមហេតុផល”៕

Similar Posts