អតីតគ្រូបង្វឹកនៅ Premier League ពីររូបនេះ ត្រូវបានកាណាដា ចាប់អារម្មណ៍សម្រាប់តំណែងគ្រូបង្គោល

Copy of wolf246 News Post

កាណាដា មានការចាប់អារម្មណ៍ទៅលើអតីតអ្នកចាត់ការ Leeds United លោក Jesse Marsch និងអតីតអ្នកចាត់ការ Manchester United លោក Ole Gunnar Solskjaer សម្រាប់តំណែងគ្រូបង្គោល។

យោងតាមប្រភពពី Evening Standard បានរាយការណ៍ថា ទាំងលោក Marsch និងលោក Solskjaer ត្រូវបានទាក់ទងពីសហព័ន្ធកីឡាបាល់ទាត់កាណាដា។ លោក Solskjaer បាននៅទំនេរពីការងារគ្រូបង្វឹក តាំងពីចាកចេញពី Man United ក្នុងឆ្នាំ២០២១ ខណៈលោក Marsch មិនទាន់បានដឹកនាំក្លឹបណាមួយនៅឡើយតាំងពីខែកុម្ភៈ ឆ្នាំ២០២៣ មក។

ប្រភពខាងលើបានបន្ថែមថា អតីតគ្រូជំនួយរបស់ក្លឹប Chelsea និង Real Madrid លោក Paul Clement ស្ថិតនៅក្នុង shortlist របស់កាណាដាផងដែរ ជាមួយអ្នកចាត់ការ Forge FC លោក Bobby Smyrniotis និងអតីតអ្នកចាត់ការ Middlesbrough លោក Aitor Karanka។

កាណាដាជាមួយ ម៉ិកស៊ីកូ និងអាមេរិក នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup 2026៕

Similar Posts