ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍មកថា បានដាក់តម្លៃខ្លួនមិនទាបជាង ១០០លានផោន សម្រាប់កីឡាករ Luis Diaz ចំពេលកំពុងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្លិប Barcelona និង Paris Saint-Germain។
ជាក់ស្តែង បើទោះបីជាកីឡាករសញ្ជាតិកូឡុំប៊ី នៅតែជាផ្នែកដ៏សំខាន់របស់លោក Jurgen Klopp និងមានកិច្ចសន្យារយៈពេលវែងនៅ Anfield រហូតដល់រដូវក្តៅឆ្នាំ២០២៧ ក៏ដោយ ប៉ុន្តែអនាគតរបស់ Diaz ហាក់កំពុងត្រូវបានគេលើកយកមកពិភាក្សាក្នុងពេលថ្មីៗនេះ។
ហើយឥឡូវនេះ យោងតាមគេហទំព័រ El Heraldo បានរាយការណ៍មកថាក្លិប Liverpool បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីទាមទារយ៉ាងហោចណាស់ ១២៣លានផោន ដើម្បីអនុញ្ញាតឱ្យ Diaz ចាកចេញ នៅក្នុងទីផ្សារនាពេលខាងមុខ។
ជុំវិញចំនួនដ៏ច្រើននេះ មានន័យថា Diaz អាចនឹងក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតទីពីរ Liverpool គ្រប់ពេលវេលា ដែលត្រូវលក់ចេញ បន្ទាប់ពី Philippe Coutinho ដែលត្រូវបានក្លិប Barca ទិញយកទៅក្នុងតម្លៃខ្លួន ១៤២លានផោន កាលពីទីផ្សាររដូវរងារឆ្នាំ២០១៨៕