យោងតាមរបាយការណ៍ថ្មីៗនេះ បានរាយការណ៍មកថា គោលដៅកំពូលរបស់ក្លិបហង្សក្រហម Liverpool គឺអ្នកចាត់ការក្រុមរបស់ក្លិប Sporting Lisbon លោក Ruben Amorim កំពុងស្ថិតនៅក្នុងការចរចាដ៏គួរឲ្យភ្ញាក់ផ្អើលមួយជាមួយក្រុម West Ham។
ជាក់ស្តែង បន្ទាប់ពីលោក Xabi Alonso បានបញ្ជាក់ថាលោកនឹងនៅបន្តជាមួយ Bayer Leverkusen មួយរដូវកាលទៀត មក លោក Amorim ត្រូវបានគេចាត់ទុកថាជាបេក្ខភាពកំពូលមួយក្នុងការមកដឹកនាំក្រុមម្ចាស់ដី Anfield ជំនួសលោក Jurgen Klopp ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោងតាម The Athletic ថ្មីៗនេះ បានអះអាងថាក្លិប West Ham United បានចូលរួមនៅក្នុងការប្រកួតប្រជែងនេះផងដែរ ចំពេលលោក Amorim ក៏បានធ្វើដំណើរទៅកាន់រដ្ឋធានីរបស់អង់គ្លេសរួចហើយ ដើម្បីពិភាក្សាជាមួយក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៏មួយនេះ។
ជម្រាបជូនផងដែរថា ជុំវិញការពិភាក្សានេះត្រូវបានធ្វើឡើង ចំពេលដែល លោក David Moyes ដែលកំពុងកាន់តំណែងបច្ចុប្បន្នកំពុងប្រឈមមុខនឹងអនាគតមិនច្បាស់លាស់កាន់តែខ្លាំងឡើងនៅឯកីឡដ្ឋាន London ក្រោយការធ្លាក់ចេញពីពាន Europa League ការនឹងកាចាញ់ Crystal Palace ៥–២ ក្នុងក្របខ័ណ្ឌ Premier League កាលពីចុងសប្តាហ៍ផងដែរ៕