ខ្សែបម្រើសញ្ជាតិហូឡង់ Frenkie de Jong របស់ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបង្ខំចិត្តចាកចេញពីទីលានក្នុងតង់ទីមួយ បន្ទាប់ពីការប្រជែងជាមួយ Federico Valverde និងជំនួសមកវិញដោយ Pedri នៅកីឡដ្ឋាន Santiago Bernabeu ក្នុងជំនួបបរាជ័យ ElClásico ក្រោមថ្វីជើងក្រុម Real Madrid ៣-២ កាលពីយប់មិញនេះ។
គួរជម្រាបផងដែរថា De Jong មានការឈឺចាប់ និងតូចចិត្តដោយសាររបួសកជើង ដោយត្រូវបានគេរំពឹងថាអាចនឹងអវត្តមានដល់ចុងបញ្ចប់រដូវកាល។ ទន្ទឹមនឹងនេះដែរ គ្រូបង្វឹកលោក Xavi និងអ្នកគាំទ្រក្រុម Barcelona កំពុងមានការព្រួយបារម្ភ និងអន្ទះសារយ៉ាងខ្លាំង ជុំវិញករណីរងរបួសរបស់តារាឆ្នើមវ័យ ២៦ ឆ្នាំរូបនេះ៕